ស្វែងរកពួកយើង:

TECNO SPARK 20 Pro+ ឈ្នះពានរង្វាន់ចំនួន 2 ពីកម្មវិធី French Design Awards 2024

ដោយ

Koun Jab Luffy

22 កុម្ភៈ 2024 08:44 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ TECNO SPARK 20 Pro+ ត្រូវបានគេមើលឃើញថា បានក្លាយជាប្រធានបទមួយ ដ៏មានប្រជាប្រិយភាពបំផុត នៅក្នុងព្រឹត្តិការណ៌ French Design Awards 2024 ជាមួយនិងការឈ្នះពានរង្វាន់ពីកម្មវិធីនេះរហូតដល់ទៅ 2។ បើតាម ការបញ្ជាក់នៅក្នុងព័ត៌មាននេះ គឺបានបង្ហាញថា Spark 20 Pro+ បានឈ្នះពានរង្វាន់ផ្នែកស្មាតហ្វូនចំនួន 2 ហើយកម្មវិធីនេះ គឺមានការរៀបចំដោយស្ថាប័ន International Awards Associate (IAA) និងគាំទ្រដោយសហគមន៌ផ្នែករចនាជាង 1 ពាន់ មកពីប្រទេសជាង 30 នៅទូទាំងពិភពលោក។
ផ្អែកតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ គឺបានបង្ហាញថា SPARK 20 Pro+ គឺមានការឌីស្សាញជាមួយនិងរូបរាងស្អាត បច្ចេក វិទ្យាថ្មី ដោយបានបន្ថែមនូវរសជាតិថ្មីនៃការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ន ដែលមានដូចជា ការនាំមកនូវកាមេរ៉ាគោលទំហំ 108MP ឌីស្សាញបែប Quadrant Star Array ដែលមានរួមបញ្ចូលនូវគ្នាបានយ៉ាងល្អរវាង Hardware និងមុខងារប្រើប្រាស់។ ជាមួយគ្នាននេះ រូបរាងរបស់ស្មាតហ្វូននេះ ក៏មានការឌីស្សាញស្ទីលកោងកម្រិត 56.5° Double Curved Design និងមាន កម្រ៉ាស់ស្តើងត្រឹមតែ 7.55mm ប៉ុណ្ណោះ ងាយស្រួលនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមពនេះ ស្មាតហ្វូននេះ ក៏មានការ តម្លើងមកជាមួយនូវ glasses-free 3D design មានភាពទាក់ទាញ ហើយថែមទាំង មានបច្ចេកវិទ្យា ការពារកាមេរ៉ាថែមទៀត ផង។ មួយវិញទៀតនៅលើស្មាតហ្វូន SPARK 20 Pro+ ក៏មានការដាក់អោយប្រើ ប្រាស់នូវ Magic Skin 2.0 ហើនិងមានខ្នង ក្រោយឌីស្សាញចេញពីស្បែកដែលមានគុណភាពខ្ពស់ និងមានការរចនាម៉ូតបែប ប្រណិតថែមទៀត។
Article image
សូមជំរាបថា TECNO Spark 20 Pro+ ត្រូវបានក្រុមហ៊ុននេះប្រកាសចេញកាលពីខែមករាកន្លងទៅនេះ ដែលមានអេក្រង់ ប្រភេទ AMOLED display ទំហំ 6.78-អ៊ីងមានគែមកោង រត់បានល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ អេក្រង់ 1,000nits។ ស្មាតហ្វូននេះមានបន្ទះឈីប MediaTek Helio G99 រ៉េមទំហំ 8 និងអង្គចងចាំទំហំ 256GB រួមជាមួយ ថ្មទំហំ 5,000mAh ដែលមានការគាំទ្រដោយកម្លាំងសាក 33W charging ថែមទៀតផង។ ស្មាតហ្វូននេះមានកាមេរ៉ាគោល ទំហំ 108-Megapixel មានសមត្ថភាពហ៊្សូមបាន 3x lossless zoom និង 10x digital zoom ខណៈដែលកាមេរ៉ាមុខមាន ទំហំ 32MP។
TECNO SPARK 20 Pro+ ឈ្នះពានរង្វាន់ចំនួន 2 ពីកម្មវិធី French Design Awards 2024