ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Tecno Spark 8 បង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 6.5 អ៊ីង កាមេរ៉ាភ្លោះទំហំ 16MP និងមានថាមពលថ្មទំហំ 5000mAh

ដោយ

Koun Jab Luffy

14 កញ្ញា 2021 03:07 ព្រឹក

អាន 2 នាទី

Article image
កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុន Tecno ទើបតែបង្ហាញនូវស្មាតហ្វូន Spark 8 នៅក្នុងប្រទេសនីហ្សេរីយ៉ា។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ ក៏បានបង្ហាញនូវស្មាតហ្វូន Spark 8 នេះ នៅក្នុងប្រទេសឥណ្ឌាផងដែរ។ បើធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូន Spark 7 នោះ ស្មាតហ្វូន Spark 8 នេះ គឺមានការពង្រឹងទៅលើកាមេរ៉ា និងការឌីស្សាញរបស់វាខ្លាំងជាងមុន។
ស្មាតហ្វូន Tecno Spark 8 មានអេក្រង់ទំហំ  6.52 អ៊ីង IPS ជាមួយនឹងការឌីស្សាញ Teardrop Notch។ ស្មាតហ្វូននេះ មានអេក្រង់ភាពច្បាស់ HD+ 720x1600pixels  និងកម្រិត 20:9 aspect ratio ផងដែរ។ ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប MediaTek Helio A25។ ស្មាតហ្វូន Spark 8 នេះ មានរ៉េមទំហំ 2GB និងម៉េមូរីទំហំ 64GB ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 11 (Go edition) OS និង HiOS 7.6 UI ជាមួយនឹងប្រព័ន្ធSuper Boost system optimization។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យាសាកថ្ម 10W charging។
Article image
ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 8-Megapixel ជាមួយនឹង f/2.0 aperture និងភ្លើង Dual-LED Flash។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយទំហំ 16-Megapixel, AI Lens និងភ្លើង Quad-LED Flash និងប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ទៅលើ Dual-SIM, 4G VoLTE, Wi-Fi, Bluetooth, GPS, microUSB port, microSD card slot និងរន្ធដោត  3.5mm audio jack ទៀតផង។
Article image
ស្មាតហ្វូន Tecno Spark 8 នេះមានតម្លៃ  Rs 7,999 (~$109) នៅក្នុងប្រទេសឥណ្ឌា មានចំនួន 3 ពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌ Iris Purple, Atlantic Blue និងTurquoise Cyan។ ស្មាតហ្វូននេះនឹងដាក់លក់នៅលើហាងជាច្រើននៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី 15 ខែកញ្ញានេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.