
កាលពីចុងឆ្នាំ 2022 សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាស៊ាន Asian Football Confederation ហៅកាត់ថា AFC បានធ្វើការរៀបចំរចនាសម្ព័ន្ធសម្រាប់ការប្រគូតរបស់ក្លឹបសម្រាប់រដូវកាលឆ្នាំ 2024 និង 2025 ដោយបានបែកចែកក្រុមពាននៃការប្រគូតជាបីក្នុងនោះរួមមាន AFC Champions League Elite, AFC Champions League Two និង AFC Women’s Champion League។
ជាមួយគ្នា Tecno ដែលជាក្រុមនហ៊ុនផលិតស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងបរិក្ខាអេឡិចត្រូនិចជាច្រើនទៀត ទើបតែបានប្រកាសជាផ្លូវការណ៍ជាអ្នកឧបត្តម្ភជាសកល ឬ Official Global Supporter សម្រាប់ព្រឹត្តិការណ៍ទាំងបី League ខាងលើនេះ។ ហើយការដែលក្លាយជាអ្នកឧបត្តម្ភផ្តាច់មុខនូវព្រឹត្តិការណ៍កីឡាលំដាប់ថ្នាក់ពិភពលោកនេះ គឺនឹងធ្វើឲ្យម៉ាកយីហោផលិតផល Tecno បានពង្រីកកេរ្តិ៍ឈ្មោះទៅកាន់ទីផ្សារអ្នកប្រើប្រាស់ថ្មីក្នុងបណ្តាប្រទេសជាច្រើននៅលើពិភពលោក។ សម្រាប់ការប្រគូតពានបាល់ទាត់ប្រចាំតំបន់អាស៊ីឆ្នាំ 2024 និង 2025 គឺនឹងត្រូវចាក់ផ្សាយបន្តផ្ទាល់តាមរយះកញ្ចក់ទូរទស្សន៍នៅទូទាំងពិភពលោក ដែលមានត្រូវបានគេប៉ាន់ប្រមាណថា មានអ្នកទស្សនារហូតដល់ 1 ពាន់លាននាក់។

ដូចនេះ ការសហការរវាង Tecno និងសហព័ន្ធ AFC នឹងជួយជម្រុញឲ្យស្លាកឈ្មោះក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះធ្វើការភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅទូទាំងសកលលោក។ Tecno ជឿជាក់ថាកីឡា និងបច្ចេកវិទ្យាត្រូវបានធ្វើការដាក់បញ្ចូលរួមគ្នា គឺអាចជំរុញឲ្យមនុស្សអាចមានឪកាសសម្រេចនូវក្តីសុបិនរបស់ពួកគេបាន។ ដោយកាលពីពេលកន្លងមក Tecno បានធ្វើការឧបត្ថម្ភការប្រកួតកីឡាបាល់ទាត់ Africa Cup of Nations (AFCON) លើកទី 34 និងបានប្តេជ្ញាចិត្តក្នុងការជួយជួសជុលទីលានបាល់ទាត់ចំនួន 100 នៅទូទាំងទ្វីបអាហ្វ្រកក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ជាមួយនឹងភាពជាដៃគូរបស់ AFC ក្រុមហ៊ុន Tecno សង្ឃឹមថានឹងនាំយកស្មារតីនៃការប្រកួតប្រជែង "Stop of Nothing" ទៅកាន់អ្នកគាំទ្រទាំងចាស់ និងថ្មី។
លោក Laury Bai ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ Tecno មានប្រសាសន៍ថា “នៅក្រុមហ៊ុន Tecno គឺយើងតែងតែជឿជាក់លើ ថាមពលនៃកីឡាគឺដើម្បីបង្រួបបង្រួមសហគមន៍ និងជំរុញឱ្យមានការរីកចម្រើន។ ហើយកិច្ចសហការនេះ គឺអនុញ្ញាតឱ្យយើងមិនត្រឹមតែផ្តល់សិទ្ធិអំណាចដល់អ្នកគាំទ្របាល់ទាត់អាស៊ីគ្រប់រូបនៅទូទាំងពិភពលោកឱ្យមានបទពិសោធន៍ជាអន្តរកម្ម និងកាន់តែស៊ីជម្រៅនៅក្នុងការប្រកួតតាមរយៈបច្ចេកវិទ្យាទំនើបរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅនៃចំណង់ចំណូលចិត្តរួមគ្នារវាង Tecno និងអ្នកគាំទ្របាល់ទាត់ផងដែរ» ។

ជាមួយគ្នានេះ លោក Datuk Seri Windsor John អគ្គលេខាធិកាសហព័ន្ធ AFC មានប្រសាសន៍ដោយក្តីសោមនរីករាយថា "យើងសូមអរគុណ Tecno សម្រាប់ការទទួលស្គាល់សម្រាប់ការអំពាវនាវជាសាកលដែលកាន់តែខ្លាំងឡើងនៃការប្រកួតពានបាល់ទាត់លំដាប់ពិភពលោករបស់ AFC ដែលត្រៀមនឹងប្រកាសពីកម្រិតនៃកំណើនដែលមិនធ្លាប់មានពីមុនមកនៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមការងារ Tecno ដើម្បីបង្កើតឱកាសដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតជាមួយអ្នកគាំទ្រដែលស្រលាញ់កីឡាបាល់តំបន់ទាត់អាស៊ី”៕
