ស្វែងរកពួកយើង:

Tecno ត្រៀមបង្ហាញផលិតជាច្រើននៅក្នុងព្រឹត្តិការណ៍ MWC 2024 ក្នុងនោះមានដូចជា Pova ស៊េរីថ្មី និងរ៉ូបូត ហើយនិង AR Gaming

ដោយ

Koun Jab Luffy

07 កុម្ភៈ 2024 08:06 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Tecno បានបញ្ជាក់ជាផ្លូវការអំពីវត្តមានរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ MWC 2024 ដែលជាសមាជស្មាតហ្វូនដ៏ធំរបស់ពិភពលោក ប្រារព្ធឡើងនៅក្នុងទីក្រុងបាសេឡូណានៅចុងខែកុម្ភៈនេះ។ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិននេះ នឹងមានការបង្ហាញនូវផលិតផលជាច្រើន ដែលមានស្មាតហ្វូន Pova ជំនាន់ថ្មី ឆ្កែរ៉ូបូត និង AR Gaming រួមជាមួយនឹងឧបករណ៍ Windows handheld console ជាដើម។
ក្រុមហ៊ុន Tecno ក៏បានបង្ហាញចេញនូវបច្ចេកវិទ្យា Universal Tone របស់ខ្លួន ដែលក្រុមហ៊ុននេះ បានប្រកាសនៅក្នុងរដូវក្តៅឆ្នាំមុននេះរួមជាមួយនឹងស្មាតហ្វូនបត់បាន Phantom Ultimate foldable ផងដែរ។ ស្មាតហ្វូន Tecno Pova 6 Pro 5G គឺជាម៉ូដែលថ្មីមួយ ដែលមានការឌីស្សាញជាមួយនិងភាពរឹងមាំខ្លាំងមែនទែន ក៏ហើយក៏មានការផ្តល់នូវការកម្សាន្តកាន់តែអស្ចារ្យថែមទៀត។
បន្ថែមពីនេះ យើងក៏នឹងឃើញនូវកុំព្យូទ័រ Megabook T16 Pro 2024 Ultra ជាមួយនឹងបន្ទះឈីប Intel Core Ultra ដែលជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលមានបច្ចេកវិទ្យា AI ថែមទៀតផង។ សម្រាប់ឆ្កែរ៉ូបូតវិញ គឺមានឈ្មោះហៅថា Dynamic 1 ដែលមានការជម្រុញពីក្រុមហ៊ុន  Boston ដែលជំនាញទៅលើការឌីស្សាញរ៉ូបូតនេះ។
Tecno Pocket Go គឺជាឈ្មោះនៃផលិតផល Windows AR gaming set ដំបូងបំផុតរបស់ក្រុមហ៊ុន Tecno ហើយវានឹងក្លាយជាផលិតផលដែលមានទម្ងន់ស្រាល និងងាយស្រួលក្នុងការចល័តថែមទៀត។ ស្មាតហ្វូន POVA នេះគឺមានពណ៌ Phantom, Camon និង Spark ។ យើងនឹងទទួលបាននូវព័ត៌មានជាច្រើនទៀតរបស់ផលិតផលទាំងនេះនៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2024 ខាងមុខនេះ៕