ស្វែងរកពួកយើង:

Tecno នឹងបញ្ចេញនូវប្រព័ន្ធកាមេរ៉ាថ្មី PolarAce Imaging System នៅក្នុងព្រឹត្តិការណ៌ MWC 2024

ដោយ

Koun Jab Luffy

25 កុម្ភៈ 2024 10:57 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមខែកន្លងទៅនេះ ក្រុមហ៊ុន Tecno បានប្រកាសថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៌សមាជទូរស័ព្ទពិភពលោក MWC 2024 ដែលប្រារព្ធឡើងនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញនាពេលដ៏ខ្លីខាងមុខនេះហើយ។ នៅពេលនោះ ក្រុមហ៊ុននេះ នឹងមានបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Pova និង Robot Dog និងឡែបថបស៊េរីថ្មី រួមនិង AR gaming set ជាដើម។
នៅថ្ងៃបើតាមការជូនដំណឹងថ្មីបានអោយដឹងថា ក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវបច្ចេកវិទ្យា "AI-enhanced" និងប្រព័ន្ធកាមេរ៉ាថ្មី imaging system ដែលមានឈ្មោះថា Tecno PolarAce នៅក្នុងព្រឹត្តិការណ៌នេះផងដែរ។ ក្រុមហ៊ុន Tecno បានបញ្ជាក់ថា នៅពេលនេះ បើទោះបីជាប្រព័ន្ធកាមេរ៉ាថតរូបនៅលើស្មាតហ្វូនមានសមត្ថខ្ពស់ក៏ដោយ ក៏ការផលិតរូបភាពពេលយប់ ឬកន្លែងមិនមានពន្លឺមុនគ្រប់គ្រាន់នៅតែជួបបញ្ហាដដែល ពីព្រោះថា ការប្រើប្រាស់នូវបន្ទះឈីបមួយចំនួន គឺមិនអាចទ្រទ្រង់នូវមុខងារមួយចំនួននៃប្រព័ន្ធកាមេរ៉ានោះទេ ជាពិសេស គឺសមត្ថភាពទៅលើការប្រើ  full-scene HDR capabilities។ នៅពេលនេះ ក្រុមហ៊ុន Tecno បានសម្រេចនាំមកនូវដំណោះស្រាយខាងលើនេះហើយ តាមរយៈនៃការប្រើប្រាស់នូវ PolarAce Imaging System នេះតែម្ត។
Article image
PolarAce គឺប្រព័ន្ធកាមេរ៉ាដំបូងរបស់ Tecno ដែលមានការអភិវឌ្ឍបន្ទះឈីបជំនួយដល់ការផលិតរូបភាពនេះដោយខ្លួនឯង ហើយនៅឈីបនេះថែមទាំងមានការប្រើប្រាស់នូវប្រព័ន្ធ AI ដើម្បីបង្កើនសមត្ថភាពទៅលើការផលិតវីដេអូទៀតផង។ ប្រព័ន្ធកាមេរ៉ាថ្មីនេះ ត្រូវបានគេរំពឹងថា អាចនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូន Camon 30 series ដើម្បីនាំមកនូវបទពិសោធន៌ថ្មីនៃការផលិតវីដេអូដែលមានគុណភាពខ្ពស់ និងមានភាពសំបូរបែបសម្រាប់អ្នកប្រើប្រាស់នៅលើពិភពលោក។ Tecno PolarAce Imaging System នឹងមានវត្តមានជាផ្លូវការនៅថ្ងៃទី 27 ខែកុម្ភៈនេះហើយ។