ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Tencent បានបណ្តេញបុគ្គលិកពុករលួយជាង 100 នាក់ និងបញ្ជូនមួយចំនួនទៅកាន់ពន្ធនាគារ

ដោយ

Koun Jab Luffy

17 មករា 2023 08:20 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន និងជាក្រុមហ៊ុនវីដេអូហ្គេមដ៏ធំបំផុតរបស់ពិភពលោក Tencent បានបណ្តេញបុគ្គលិកជាង 100 នាក់
ជុំវិញការចោទប្រកាន់ពីការក្លែងបន្លំ អំពើពុករលួយ និងការកេងបន្លំ។ Tencent បានរាយការណ៍ពីបុគ្គលិកជាង 10 នាក់ទៅកាន់ប៉ូលីស ក្នុងនោះបុគ្គលិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់គុក 3 ឆ្នាំពីបទទទួលសំណូកពីដៃគូប្រកួតប្រជែង និងមាន 6 ករណីផ្សេងទៀត ដែលឈានដល់ការជាប់ពន្ធនាគារ។តួលេខនេះ បង្ហាញថាទំហំនៃអំពើពុករលួយផ្ទៃក្នុងមានទំហំធំ និងធ្ងន់ធ្ងរជាងឆ្នាំ2022។
ស្ថាបនិក និងជាប្រធាន ហើយក៏ជានាយកប្រតិបត្តិក្រុមហ៊ុន Tencent លោក Pony Ma បានសារភាពថា កម្រិតនៃអំពើពុករលួយ គឺធ្ងន់ធ្ងរនៅក្នុងក្រុមហ៊ុន។ កាលពីខែមុននៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមហ៊ុន គាត់បានថ្លែងសុន្ទរកថាដ៏ខ្លាំងមួយដោយបង្ហាញពីបញ្ហានៅក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន អាជីវកម្មហ្គេម វេទិកា WeChat និងក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត។ លោកបានបញ្ជាក់ថា “អំពើពុករលួយផ្ទៃក្នុងពិតជាគួរឲ្យតក់ស្លុតដោយក្នុងនោះក៏មានអ្នកគ្រប់គ្រងមួយចំនួនផងដែរ”។ ក្នុងឆ្នាំនេះ Tencent បានណែនាំពីសមត្ថភាពឌីជីថលសម្រាប់ការប្រឆាំងការក្លែងបន្លំដោយការប្រមូលសំណងនៅក្នុងក្រុមហ៊ុន និងទិន្នន័យរបស់អ្នកផ្គត់ផ្គង់ខាងក្រៅ។
ជាការឆ្លើយតបទៅនឹងការអំពើពុករលួយ ក្រុមហ៊ុនបាននិយាយថា ខ្លួនមានគោលនយោបាយគ្មានការអត់ឱនចំពោះអាកប្បកិរិយាបែបនេះ ហើយនឹងដាក់ក្នុងបញ្ជីខ្មៅបុគ្គលិក និងភាគីពាក់ព័ន្ធក្នុងអាជីវកម្មស្រមោលបែបនេះ។ ក្រុមហ៊ុនក៏បាននិយាយផងដែរថា ក្រុមហ៊ុនខាងក្រៅ និងអាជីវកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការបែបនេះនឹងត្រូវបានរារាំងពីកិច្ចសន្យានាពេលអនាគត។ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ Tencent បានជាប់ពាក់ព័ន្ធក្នុងភាពចម្រូងចម្រាស និងជាគោលដៅនៃយុទ្ធនាការត្រួតពិនិត្យរបស់រដ្ឋាភិបាលចិន។
ក្រុមហ៊ុនវីដេអូហ្គេមដ៏ធំបំផុតនៅលើពិភពលោកស្ថិតនៅក្រោមការហាមឃាត់រយៈពេល 18 ខែពីការបើកដំណើរការហ្គេមថ្មី។ ការហាមឃាត់នេះត្រូវបានដកចេញកាលពីខែកញ្ញាឆ្នាំមុន នៅពេលដែលរដ្ឋាភិបាលបានអនុម័តអាជ្ញាប័ណ្ណថ្មី រួមទាំងហ្គេមសកម្មភាពរបស់ Tencent ដែលមានឈ្មោះថា Metal Slug: Awakening។ TiMi studios ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Tencent ដែលបង្កើតហ្គេមនេះ ក៏ត្រូវបានគេរាយការណ៍ថាមានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយផងដែរ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.