
នៅថ្ងៃនេះ Tesla បានប្រកាសជាផ្លូវការណ៌នូវត្តមានមានឡានអគ្គិសនីស៊េរីថ្មីរបស់ Model 3 មួយទៀតសម្រាប់ទីផ្សារប្រទេសចិន ដែលជម្រើសថ្មីនេះ គឺមានសមត្ថភាពអាចរត់បានចម្ងាយ 830km តាមស្តង់ដារ CLTC នៅពេលដែលសាកថ្មពេញម្តង។ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីការបំពេញនូវលក្ខខ័ណ្ឌនៃការចុះបញ្ជីទៅលើឡានថ្មីនេះកាលពីសប្តាហ៌មុន។ តាមការបញ្ជាក់របស់ក្រុមហ៊ុនបានអោយយដឹង សម្រាប់ជម្រើសថ្មីនេះ គឺមានតម្លៃវចាប់ពី 269,500 យ៉ន់ ($37,490) ដែលខ្ពស់ជាងម៉ូដែលស្តង់ដារមានតម្លៃត្រឹម 235,500 យ៉ន់។
ក្រុមហ៊ុនបានបញ្ជាក់ទៀតថា ជម្រើសថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័រ 1 គ្រាប់ ហើយនេះគឺជាម៉ូដែលទី 4 ហើយសម្រាប់ឡាន Model 3 ដែលលក់នៅលើទីផ្សារប្រទេសចិន។ សម្រាប់ពីរម៉ូដែលទៀតនោះ គឺមានតម្លៃខ្ពស់ ដោយសារតែឡានទាំងនោះ គឺជាប្រភេទ AWD មានតម្លៃចាប់់ពី 285,500 យ៉ន់ ទៅ 339,500 យ៉ន់។ យោងតាមការបង្ហោះនៅលើបណ្តាញ Weibo នៅថ្ងៃនេះរបស់ Tesla បានអោយដឹងថា សម្រាប់ឡានអគ្គិសនីទាំង 4 ម៉ូដែលរបស់ Model 3 នៅលើទីផ្សារប្រទេសចិននាពេលនេះ គឺត្រូវបានធ្វើការអាប់ក្រេតទៅលើចម្ងាយរួចហើយ។

សូមជំរាបថា កាលពីថ្ងៃទី 1 ខែកក្កដា កន្លងទៅលនេះ ក្រុមហ៊ុន Tesla បានប្រកាសតម្លើងតម្លៃទៅលើម៉ូដែល AWD របស់ Model 3 នៅលើទីផ្សារប្រទេសចិន ដល់ទៅ 285,500 យ៉ន់ ដែលម៉ូដែលថ្មីនេះ គឺមានសមត្ថភាពអាចរត់បានចម្ងាយ 713km ទៅ 753km ហើយនឹងអាចបង្កើតល្បឿនពី 0 ទៅ 100km ប្រើប្រាស់ពេលត្រឹមតែ 5.2 វិនាទី ព្រមទាំងអាចបើកបរជាមួយល្បឿនលឿនបំផុតដល់ទៅ 200km នៅក្នុងមួយម៉ោង។
