
ក្រុមហ៊ុនបុត្រសម្ធ័ន្ធរបស់ TCL ឈ្មោះ FFalcon Thunderbird ទើបតែបានប្រកាសចេញ Gaming Monitor ស៊េរីថ្មីម៉ូដែល Q7 នៅក្នុងទីផ្សរប្រទេសចិន។ Thunderbird Q7 បំពាក់នូវបច្ចេកវិទ្យាអេក្រង់ប្រភេទ FAST HVA panel ដែលគាំទ្រនូវ mini-LED Display និង quantum dot technology ដែលមានទំហំ 27-inch។ អេក្រង់របស់ Gaming Monitor ស៊េរីថ្មីនេះ គាំទ្រកម្រិតបង្ហាញ 2K ក្នុងទំហំ resolution 2560×1440px ជាមួយល្បឿន refresh rate 240Hz និងមានល្បឿន response time 1ms GtG ដែលល្អបំផុតសម្រាប់ការលេងហ្គេម និងការបំពេញកិច្ចការងារទូទៅ។
អេក្រង់របស់ Thunderbird Q7 ប្រើប្រាស់នូវប្រព័ន្ធអំពូលបាញ់ពន្លឺកម្រិត 1152 local dimming zones ដែលផ្តល់នូវកម្រិត dynamic contrast ratio ខ្ពស់ដល់ 1,000,000:1 និង Static contrast ratio 2500:1។ ហើយបច្ចេកវិទ្យាអេក្រង់នេះក៏គាំទ្រនូវប្រព័ន្ធ instantaneous backlight response និងflicker-free operation ដែលផ្តល់នូវកម្រិត 16-bit DC pure direct current dimming។ បន្ថែមពីនេះអេក្រង់របស់ Q7 មានកម្រិតពន្លឺខ្ពស់ដល់ 1,600nits ព្រមទាំងគាំទ្រនូវមុខងារ VESA DisplayHDR 1400, ដែលផ្តល់នូវគុណភាពខ្ពស់ក្នុងការបង្ហាញមាតិកា HDR ជាមួយកម្រិត low black levels of 0.001 nits។

សម្រាប់បច្ចេកវិទ្យាពណ៌វិញអេក្រង់ Gaming Monitor នេះ គាំទ្រនូវស្តង់ដារពណ៌ 95% DCI-P3 color gamut និង 99% sRGB color gamut, ជាមួយប្រព័ន្ធ Delta E value ថែមទៀតផង។ ជាងនេះទៅទៀតអេក្រង់របស់ Thunderbird Q7 ក៏គាំទ្រនូវប្រព័ន្ធមុខងារ AMD FreeSync Premium និង Nvidia G-Sync ដែលធ្វើឲ្យការបង្ហាញនូវកម្រិតពន្លឺ និងទឹកពណ៌សម្រាប់មាតិកាកម្សាន្ត ជាពិសេសវីដេអូហ្គេមទទឹកបានគុណភាពកាន់តែច្បាស់ខ្លាំង។

ទៅលើរន្ធដំណរភ្ជាប់សំខាន់ៗវិញ ឃើញមានដូចជា រន្ធ HDMI 2.1 ចំនួនពីរ, DP 1.4 port, និងរន្ធដោតកាសខ្នាត 3.5mm headphone jack ជាដើម។ Gaming Monitor ស៊េរីថ្មីនេះអាចធ្វើការភ្ជាប់បានទាំងម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍ហ្គេម (Game Console)។ ជាមួយគ្នានេះ Q7 ក៏មានបំពាក់មកជាមួយប៊ូតុងប្រភេទ five-in-one joystick សម្រាប់ធ្វើការគ្រប់គ្រង និងកំនត់សេរេពណ៌ ក៏ដូចជាពន្លឺរបស់អេក្រង់ផងដែរ។
ក្រៅពីនេះ Thunderbird Q7 Gaming Monitor ក៏មានប្រព័ន្ធបច្ចេកវិទ្យាការពារភ្នែកពីកម្រិតពន្លឺពណ៌ខៀវ (Low blue light eye protection), មុខងារ PIP/PBP multi-screen functionality ដែលអាចធ្វើការភ្ជាប់ការបង្ហាញកិច្ចការងារចេញពីឧបករណ៍ពីរ ឬកុំព្យូទ័រពីរផ្សេងគ្នា និងបង្ហាញក្នុងពេលដំណាលគ្នា, មានកន្លែងសម្រាប់ភ្ជួរកាស, មានជើងទម្រអាចសេរេផ្តេក បញ្ឈរ និងខ្ពស់ទាបបានតាមតម្រូវការ។ TCL Thunderbird Q7 Gaming Monitor អាចធ្វើការបញ្ជាទិញមុនបានតាមរយះបណ្តាញលក់ទំនិញអនឡាញ DJ.com ក្នុងតម្លៃខ្ទង់ប្រហែល $282 ប៉ុណ្ណោះ៕
