ស្វែងរកពួកយើង:

Thunderbird Q7 Gaming Monitor បំពាក់អេក្រង់ mini-LED ទំហំ 27 អ៊ីង 2K-240Hz ចេញលក់ក្នុងតម្លៃខ្ទង់ $282

ដោយ

Koun Jab Luffy

20 ឧសភា 2024 10:39 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនបុត្រសម្ធ័ន្ធរបស់ TCL ឈ្មោះ FFalcon Thunderbird ទើបតែបានប្រកាសចេញ Gaming Monitor ស៊េរីថ្មីម៉ូដែល Q7 នៅក្នុងទីផ្សរប្រទេសចិន។ Thunderbird Q7 បំពាក់នូវបច្ចេកវិទ្យាអេក្រង់ប្រភេទ FAST HVA panel ដែលគាំទ្រនូវ mini-LED Display និង  quantum dot technology ដែលមានទំហំ 27-inch។ អេក្រង់របស់ Gaming Monitor ស៊េរីថ្មីនេះ គាំទ្រកម្រិតបង្ហាញ 2K ក្នុងទំហំ resolution 2560×1440px ជាមួយល្បឿន refresh rate 240Hz និងមានល្បឿន response time 1ms GtG ដែលល្អបំផុតសម្រាប់ការលេងហ្គេម និងការបំពេញកិច្ចការងារទូទៅ។
អេក្រង់របស់ Thunderbird Q7 ប្រើប្រាស់នូវប្រព័ន្ធអំពូលបាញ់ពន្លឺកម្រិត 1152 local dimming zones ដែលផ្តល់នូវកម្រិត dynamic contrast ratio ខ្ពស់ដល់ 1,000,000:1 និង Static contrast ratio 2500:1។ ហើយបច្ចេកវិទ្យាអេក្រង់នេះក៏គាំទ្រនូវប្រព័ន្ធ instantaneous backlight response និងflicker-free operation ដែលផ្តល់នូវកម្រិត 16-bit DC pure direct current dimming។ បន្ថែមពីនេះអេក្រង់របស់ Q7 មានកម្រិតពន្លឺខ្ពស់ដល់ 1,600nits ព្រមទាំងគាំទ្រនូវមុខងារ  VESA DisplayHDR 1400, ដែលផ្តល់នូវគុណភាពខ្ពស់ក្នុងការបង្ហាញមាតិកា HDR ជាមួយកម្រិត low black levels of 0.001 nits។
Article image
សម្រាប់បច្ចេកវិទ្យាពណ៌វិញអេក្រង់ Gaming Monitor នេះ គាំទ្រនូវស្តង់ដារពណ៌ 95% DCI-P3 color gamut និង 99% sRGB color gamut, ជាមួយប្រព័ន្ធ Delta E value ថែមទៀតផង។ ជាងនេះទៅទៀតអេក្រង់របស់ Thunderbird Q7 ក៏គាំទ្រនូវប្រព័ន្ធមុខងារ  AMD FreeSync Premium និង Nvidia G-Sync ដែលធ្វើឲ្យការបង្ហាញនូវកម្រិតពន្លឺ និងទឹកពណ៌សម្រាប់មាតិកាកម្សាន្ត ជាពិសេសវីដេអូហ្គេមទទឹកបានគុណភាពកាន់តែច្បាស់ខ្លាំង។
Article image
ទៅលើរន្ធដំណរភ្ជាប់សំខាន់ៗវិញ ឃើញមានដូចជា រន្ធ HDMI 2.1 ចំនួនពីរ, DP 1.4 port, និងរន្ធដោតកាសខ្នាត 3.5mm headphone jack ជាដើម។ Gaming Monitor ស៊េរីថ្មីនេះអាចធ្វើការភ្ជាប់បានទាំងម៉ាស៊ីនកុំព្យូទ័រ និងឧបករណ៍ហ្គេម (Game Console)។ ជាមួយគ្នានេះ Q7 ក៏មានបំពាក់មកជាមួយប៊ូតុងប្រភេទ five-in-one joystick សម្រាប់ធ្វើការគ្រប់គ្រង និងកំនត់សេរេពណ៌ ក៏ដូចជាពន្លឺរបស់អេក្រង់ផងដែរ។
ក្រៅពីនេះ Thunderbird Q7 Gaming Monitor ក៏មានប្រព័ន្ធបច្ចេកវិទ្យាការពារភ្នែកពីកម្រិតពន្លឺពណ៌ខៀវ (Low blue light eye protection), មុខងារ PIP/PBP multi-screen functionality ដែលអាចធ្វើការភ្ជាប់ការបង្ហាញកិច្ចការងារចេញពីឧបករណ៍ពីរ ឬកុំព្យូទ័រពីរផ្សេងគ្នា និងបង្ហាញក្នុងពេលដំណាលគ្នា, មានកន្លែងសម្រាប់ភ្ជួរកាស, មានជើងទម្រអាចសេរេផ្តេក បញ្ឈរ និងខ្ពស់ទាបបានតាមតម្រូវការ។ TCL Thunderbird Q7 Gaming Monitor អាចធ្វើការបញ្ជាទិញមុនបានតាមរយះបណ្តាញលក់ទំនិញអនឡាញ DJ.com ក្នុងតម្លៃខ្ទង់ប្រហែល $282 ប៉ុណ្ណោះ៕