ស្វែងរកពួកយើង:

Toshiba បញ្ចេញទូរទស្សន៍ស្មាតធីវីស៊េរីថ្មីបំពាក់អេក្រង់ mini-LED កម្រិត 4K ល្បឿន 144Hz មានតម្លៃខ្ទង់ $483

ដោយ

Koun Jab Luffy

02 សីហា 2024 02:21 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច Toshiba បានធ្វើការប្រាកាសចេញលក់ទូរទស្សន៍ស្មាតធីវីស៊េរីថ្មីរបស់ខ្លួនក្នុងម៉ូដែល Z600NF Series នៅទីផ្សារប្រទេសចិន។ ទូរទស្សន៍ស្មាតធីវីស៊េរីថ្មីនេះ បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ mini-LED Display ដែលផ្តល់ជូននូវគុណភាពរូបភាពដ៏អស្ចារ្យ រួមនិងមុខងារពិសេសៗជាច្រើន។
បច្ចេកវិទ្យាអេក្រង់ mini-LED របស់ Toshiba Z600NF TV គាំទ្រនូវកម្រិតពន្លឺខ្ពស់ដល់ 1,600nits និងកម្រិតពន្លឺស្តង់ដារ 1,300nits ជាមួយកម្រិតគុណភាពបង្ហាញចេញបានដល់ 4K ក្នុងល្បឿន 144Hz refresh rate។ Toshiba Z600NF TV Series បានបំពាក់នូវអង្គគណនា Quad-core A73 Processor ដែលផ្តល់ឲ្យនៅប្រព័ន្ធដំណើរការប្រកបដោយភាពរលូនបំផុត។ ទូរទស្សន៍ស្មាតធីវីស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយរន្ធដោតខ្សែប្រភេទ HDMI2.1 ចំនួនពីរ។
Toshiba បានផ្តល់ជូននៅជម្រើសអេក្រង់ចំនួនពីរទំហំ គឺទំហំ 55-inch និងទំហំ 100-inch។ Toshiba បានបញ្ជាក់ថា Z600NF TV Series គឺបានផ្តោតសំខាន់ទៅលើគុណភាពអេក្រង់បង្ហាញរូបភាពបានក្នុងគុណភាពខ្ពស់ ប្រព័ន្ធកម្សាន្តដ៏អស្ចារ្យជាមួយប្រព័ន្ធសំឡេងគុណភាពខ្ពស់ ក៏ដូចជាមុខងារឆ្លាតវៃដ៏សម្បូរបែបសម្រាប់ការប្រើប្រាស់កម្សាន្តប្រចាំថ្ងៃ ដែលផ្តល់នូវបទពិសោធន៍សម្រាប់ការទស្សនាដ៏អស្ចារ្យបំផុត។
Article image
បច្ចុប្បន្ន Toshiba បានបើកទទួលការបញ្ជាទិញមុនសម្រាប់ស្មាតធីវីស៊េរីថ្មីរបស់ខ្លួនទាំងពីរទំហំខាងលើនេះជាមួយតម្លៃចាប់ពីខ្ទង់ $483 នៅទីផ្សារប្រទេសចិន រីឯការនាំចេញអាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ៕
Toshiba បញ្ចេញទូរទស្សន៍ស្មាតធីវីស៊េរីថ្មីបំពាក់អេក្រង់ mini-LED កម្រិត 4K ល្បឿន 144Hz មានតម្លៃខ្ទង់ $483