ស្វែងរកពួកយើង:

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ

Koun Jab Luffy

16 មករា 2026 01:43 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡានភីកអាប់ Toyota Hilux ស៊េរីឆ្នាំ 2026 ដែលជាជំនាន់ទី 9 ប្រភទ Spec អឺរ៉ុប ទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប ជាមួយនឹងការអាប់ដេតថ្មី និងមានជម្រើសម៉ាស៊ីន Mild-Hybrid ក៏ដូចជា អគ្គិសនីសុទ្ធ ផងដែរ។ សម្រាប់ប្រភេទ Mild-Hybrid គឺគួបផ្សំរវាងម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.8L ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបាន 201 HP និង ប្រើអាគុយ 48 វ៉ុល ហើយមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ 3.5 តោន និង ដឹកបានទម្ងន់ 1 តោន។
សម្រាប់ប្រភេទអគ្គិសនីសុទ្ធវិញ គឺបំពាក់កញ្ចប់អាគុយ​ ទំហំ 59.2 kWh ប្រើម៉ូទ័រអគ្គិសនី 2 និងប៉ុង 2 (AWD) អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ បានចម្ងាយដល់ 380 KM (WLTP) នៅក្នុងទីប្រជុំជន។
Article image
យ៉ាងណាមិញ សម្រាប់ Toyota Hilux ប្រភេទអគ្គិសនីសុទ្ធនេះ អាចដឹកបានត្រឹមទម្ងន់ 715 គីឡូក្រាម និង អូសសណ្តោងបានទម្ងន់ 1.6 តោនប៉ុណ្ណោះ ប៉ុន្តែវាប្រើគ្រោងឆ្អឹង Body-on-frame ដូចគ្នា, មានកម្ពស់ពីបាតឡានទៅដី 212mm និង អាចចុះទឹកបានជម្រៅ 700mm ដូចគ្នា។
Article image
ទោះបីជាយ៉ាងណាក៏ដោយ Toyota Hilux សម្រាប់ទីផ្សារអឺរ៉ុប បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោម ផងដែរ។ អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ៕
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!