ស្វែងរកពួកយើង:

Toyota បង្ហាញចេញនូវ Highlander 2025 ម៉ូដែលពិសេសអបអរសាទេខួប 25 មានចំនួនតែ 2500 គ្រឿងតែប៉ុណ្ណោះ

ដោយ

Koun Jab Luffy

15 តុលា 2024 01:14 រសៀល

អាន 3 នាទី

Article image
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានធ្វើការបង្ហាញចេញរថយន្ត Toyota Highlander ស៊េរីឆ្នាំ 2025 ម៉ូដែលពិសេសគម្រប់ខួប 25 ឆ្នាំ ដែលហៅថា 2025 Toyota Highlander 25th Edition ដែលការផលិតមានកំនត្រឹមតែ 2,500 គ្រឿង និងសម្រាប់តែម៉ូដែលបំពាក់នៅម៉ាស៊ីន Hybrid តែប៉ុណ្ណោះ។
សម្រាប់ការឌីស្សាញរបស់ Toyota Highlander ម៉ូដែលពិសេសគម្រប់ខួប 25 ឆ្នាំនេះ គឺមានការកែប្រែបន្ថែមនៅប្រណិតភាពខុសពីម៉ូដែលធម្មតាដូចជា ការតុបតែងលម្អសោភ័ណ្ឌភាពផ្នែកខាងក្នុង និងក្រៅផ្តាច់មុខ ជាមួយនឹងការបំពាក់យ៉ាន់កង់ទំហំ 20-inch ដែលមានការរចនាជាមួយពណ៌ទឹកប្រាក់ដូចគ្នានឹងម៉ូដែល XSE ដែរ ខុសពីម៉ូដែលផ្សេងទៀតដែលមានយ៉ាន់ពណ៌ខ្មៅ។ បន្ថែមពីនេះ 2025 Toyota Highlander 25th Edition មានការបំពាក់នូវដែកក្រូមមួយជុំរថយន្តតែដូចជាជុំវិញផ្នែកប៉ាណាមុខ កញ្ចក់ទ្វារ និងផ្នែកខាងក្រោយជាមួយការរំលេចនូវកំនត់សំគាល់ម៉ូដែលខួប Highlander 25th Edition ផងដែរ។
Article image
រថយន្ត full-sized SUV ម៉ូដែលពិសេសរបស់ជប៉ុនមួយនេះមានជម្រើសពីរពណ៌ដែលជាពណ៌ថ្មីសម្រាប់ម៉ូដែល Highlander ឆ្នាំ 2025 គឺពណ៌ស ហៅថា Wind Chill Pearl white និងពណ៌ប្រផេះ ហៅថា Heavy Metal gray។ Highlander 25th Edition បំពាក់នូវម៉ាស៊ីន Hybrid ចំនុះ 2.5-liter ជាប្រភេទ inline-four engine ដែលអាចផលិតកំលាំងបាន 243 សេះ និងកម្រិតស៊ីសាំង 35mpg ឬប្រហែល 6.7 លីត្រក្នុង 100 គីឡូម៉ែត្រ។ ម៉ាស៊ីន Hybrid របស់ Toyota Highlander 2025-25th Edition មានជំនួយបន្ថែមពីម៉ូទ័រអគ្គិសនីប្រភេទ permanent-magnet motors ចំនួន 3 ហើយនឹងដំណើរការបើកបរដោយប្រព័ន្ធប៉ុងពីរ ឬ all-wheel-drive។
Article image
2025 Toyota Highlander 25th Edition មានជម្រើសកៅអីចំនួន 7 កៅអី, បំពាក់នូវប្រព័ន្ធបំពងសំឡេងម៉ាក JBL ចំនួន 11 គ្រាប់, អេក្រង់បង្ហាញព័ត៌មាន និងអេក្រង់កម្សាន្តទំហំ 12.3-inch ដូចគ្នា ក៏ដូចជាប្រព័ន្ធកាមេរ៉ា 360 ដឺក្រេជាដើម។ រថយន្តម៉ូដែលពិសេស Highlander 25th Edition នឹងមានលក់នៅតាមហាងដែលជាដៃគូចែកចាយនៅក្នុងខែវិច្ឆិកា ឆ្នាំ 2024។ យ៉ាងណាមិញសម្រាប់តម្លៃក្រុមហ៊ុនមិនទាន់បានប្រកាសនៅឡើយទេ ប៉ុន្តែ មានការប៉ាន់ស្មានថា រថយន្តម៉ូដែលពិសេសនេះអាចមានតម្លៃចាប់ជាង $50,000។
Article image
សូមបញ្ជាក់ថា រថយន្ត Unibody SUV ដំបូងរបស់ Toyota គឺ Highlander ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសបង្ហាញចេញនៅក្នុងព្រឹត្តិការណ៍ New York Auto Show កាលពីឆ្នាំ 2000។ Toyota Highlander គឺជារថយន្ត SUV ដ៏មានប្រជាប្រិយភាព និងភាពធន់ខ្លាំងបំផុតសម្រាប់ការប្រើប្រាស់។ ហើយមកទល់នឹងពេលបច្ចុប្បន្ន Toyota លក់រថយន្ត Highlander បានចំនួន 3.6 លានគ្រឿងរួចនៅទីផ្សារសហរដ្ឋអាមេរិក៕