ស្វែងរកពួកយើង:

Toyota 4Runner 2025 ចេញតម្លៃលក់ផ្លូវការណ៌ចាប់ពីតម្លៃ 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

23 ធ្នូ 2024 10:33 ព្រឹក

អាន 3 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្ត Toyota គឺទើបតែបានប្រកាសចេញនូវនូវតម្លៃដាក់លក់ផ្លូវការណ៌ទៅលើរថយន្ត SUV វ័យចំណាស់របស់ខ្លួន គឺម៉ូដែល Toyota 4Runner ស៊េរីឆ្នាំ 2025 ដែលនឹងមានតម្លៃចាប់ពីខ្ទង់ $40,000 ដល់ $66,000 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនជប៉ុនមួយនេះ បានអោយដឹងថា រថយន្ត Toyota 4Runner គឺជាម៉ូដែលជំនាន់ទី 5 ហើយរថយន្តនេះក៏ឈប់ប្រើប្រាស់នូវម៉ាស៊ីនទំហំ 6 ស៊ីឡាំងទៀតហើយ ដោយក្រុមហ៊ុននេះ បានផ្តល់ជម្រើសម៉ាស៊ីនថ្មី ចំនួន 2 ដោយម៉ូដែលទី 1 ប្រើប្រាស់នូវម៉ាស៊ីនសាំង i-Force ចំណុះ 2.4L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 278 សេះ និង កម្លាំងរមួល 429 ញូតុនមែត្រ ដែលមានបំពាក់លើភីកអាប់ Tacoma ស៊េរីថ្មី។ និងជម្រើសទី 2 គឺមានការបំពាក់នូវម៉ាស៊ីនសាំង i-Force MAX ចំណុះ 2.4L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 326 សេះ និង កម្លាំងរមួល 629 ញូតុនមែត្រ ដែលអាចឲ្យវាអូសសណ្តោងបានទម្ងន់ដល់ 2.7 តោន ទៀតផង។
Article image
ក្រុមហ៊ុននេះបន្តថា សម្រាប់ម៉ាស៊ីនទាំង 2 ជម្រើសនេះ នឹងដំណើរការជាមួយប្រអប់លេខអូតូ 8 វគ្គ ខណៈ 4Runner ស៊េរីថ្មី ផ្តល់ទាំងជម្រើសប្រព័ន្ធបើកបរប៉ុង 1 (RWD), Part-time 4WD និង Full-time 4WD។ រថយន្ត SUV ជំនាន់ថ្មីមួយនេះ ប្រើគ្រោងឆ្អឹងប្រភេទ TNGA-F ដែលមានប្រើលើម៉ូដែល Tacoma, Tundra, Land Cruiser, និង Lexus GX ជំនាន់ថ្មី ហើយមានប្រវែងតួខ្លួនវែងជាងម៉ូដែល Land Cruiser ទៅទៀត គឺ 4,95m ទទឹង 1,97m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2,84m។
Article image
បើនិយាយពីលក្ខណៈពិសេសទៅលើការ Off-road វិញ 4Runner ស៊េរីថ្មី ផ្តល់នូវ Approach Angle 32 ដឺក្រេ, Departure Angle 24 ដឺក្រេ និង កម្ពស់ពីបាតឡានទៅដី 233mm។ វាក៏នឹងមានបំពាក់មុខងារ Multi-Terrain Select System ដែលអាចប្រើបានទាំង 4WD-High និង 4WD-Low ហើយក៏មានម៉ូដបើកបរជាច្រើន រួមទាំង Mud, Dirt, Sand និង Crawl Control ព្រមទាំង ប្រព័ន្ធជំនួយពេលចុះចំណោទ ទៀតផង។ ក្រៅពីនោះ នៅលើរថយន្តនេះ ក៏នូវមានបំពាក់ Option ទំនើបៗជាច្រើនដែរ រួមទាំង កុងទ័រឌីជីថល ទំហំដល់ 12.3 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំដល់ 14 អ៊ីញ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ពូកស្បែក និង Speaker JBL អាចដោះចេញពីឡានបាន ជាដើម។
Article image
បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ឡាន Toyota 4Runner ស៊េរីឆ្នាំ 2025 មានបំពាក់ប្រព័ន្ធ Toyota Safety Sense 3.0 មកស្ត់ងដារ តែម្តង ដោយក្នុងនោះរួមមានមុខងារ ដូចជា៖
ប្រព័ន្ធជំនួយហ្វ្រាំង និងដៃចង្កូតលើផ្លូវកោង Proactive Driving Assist ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងបន្ទាន់ បញ្ឈប់ឡានដោយស្វ័យប្រវត្តិ Pre-Collision System with Pedestrian Detection ប្រព័ន្ធជំនួយលើដៃចង្កូត និងរំលឹកអ្នកបើកបរ ឲ្យស្ថិតក្នុងគន្លងត្រឹមត្រូវ Lane-departure Warning ប្រព័ន្ធកំណត់ល្បឿន និង បន្ថយល្បឿនបើកបរស្វ័យប្រវត្តិ តាមល្បឿនខាងមុខ Adaptive Cruise Control ប្រព័ន្ធរក្សាឡានឲ្យស្ថិតចំកណ្តាលគន្លងផ្លូវ Lane Tracing Assist
Toyota 4Runner 2025 ចេញតម្លៃលក់ផ្លូវការណ៌ចាប់ពីតម្លៃ 4 ម៉ឺនដុល្លារ