ស្វែងរកពួកយើង:

Toyota Alphard ចេញជម្រើសថ្មីសម្រាប់ទីផ្សារជប៉ុន

ដោយ

Koun Jab Luffy

23 ធ្នូ 2024 03:02 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញនូវការអាប់ដែតថ្មីទៅលើម៉ូដែលរថយន្ត Alphard និង Vellfire សម្រាប់ឆ្នាំ 2025 ជាមួយនិងការប្រើប្រាស់នូវជម្រើសថ្មី Plug-in Hybrid និងមានជម្រើសមួយទៀតហៅថា Space Lounge trim សម្រាប់រថយន្ត Alphard ដែលនឹងមានការប្រើប្រាស់នូវកៅអី 4 រួមជាមួយនិងការតម្លើងនូវមុខងារពិសេសៗដូចគ្នាទៅអ្វីដែលមានប្រើប្រាស់នៅលើម៉ូដែល Lexus LM អញ្ចឹងដែរ។
សូមជំរាបថា ក្រុមហ៊ុន Toyota ទើបតែបញ្ចេញនូវម៉ូដែលថ្មីជំនាន់ទី 4 របស់ Alphard និង Vellfire កាលពីខែមិថុនាឆ្នាំ 2023 កន្លងទៅនេះ ដោយរថយន្តទាំងនោះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនសាំង និងមានមានការប្រើប្រាស់នូវមុខងារ Self-Charging Hybrid powertrains។ ប៉ុន្តែបើមើលទៅលើម៉ូដែលថ្មីឆ្នាំ 2025 វិញ ក្រុមហ៊ុន Toyota នឹងមានការពង្រីកនូវជម្រើសបន្ថែមទៀតសម្រាប់រថយន្តដែលនឹងលក់នៅលើទឹកដីជប៉ុន។
Article image
សម្រាប់ជម្រើសថ្មីនេះ គឺជាម៉ូដែលដំបូងគេនៅលើទីផ្សារជប៉ុនសម្រាប់ minivan ដែលមានការប្រើប្រាស់នូវ plug-in hybrid។ ចំពោះម៉ូដែល PHEV នេះ គឺមានការប្រើប្រាស់នូវម៉ាស៊ីនសាំងចំណុះ 2.5-liter gasoline engine និងរួមញ្ចូលគ្នាបប្រព័ន្ធ E-Four system បង្កើតបាននូវកម្លាំង 302 សេះ (225 kW / 306 PS)។ រថយន្តនេះ មានការប្រើប្រាស់នូវថ្ម lithium-ion រត់បាន 73km តាមស្តង់ដារ WLTC។ ជាមួយគ្នានេះ សម្រាប់ការសាកថ្ម 80% គឺប្រើប្រាស់ពេលប្រហែល 38 នាទីប៉ុណ្ណោះ។
Article image
ជាមួយជម្រើសថ្មីនេះ Toyota ក៏បានប្រកាសពីម៉ូដែលថ្មីរបស់ Alphard “Spacious Lounge” ផងដែរ។ សម្រាប់ម៉ូដែលពិសេសនេះ គឺមានការឌីស្សាញខាងក្នុងបែបប្រណិតខ្លាំងមែនទែន ហើយថែមទាំងមានប្រភេទ HEV និង PHEV ទៀតផង។ រថយន្តម៉ូដែលប្រណិតនេះ គឺមានការឌីស្សាញកៅអី 4 និងមានការឌីស្សាញម៉ូដែលដូចគ្នាជាមួយនិងកៅអីដែលមាននៅលើ Lexus LM អញ្ចឹងដែរ។
Article image
និយាយពីការដាក់លក់វិញ Toyota Alphard និង Vellfire នឹងមានលក់នៅលើទីផ្សារជប៉ុននាខែមករា 2025 ខាងមុខនេះហើយ ដោយមានតម្លៃចាប់ពី ¥5,100,000 យ៉េន ទៅ 10,650,000 យ៉េន ដែលប្រហែល $32,600 ដុល្លារ ទៅ 68,100 ដុល្លារសម្រាប់ម៉ូដែល Alphard ខណៈដែល Vellfire នឹងមានតម្លៃចាប់ពី ¥6,700,000 យ៉េន ទៅ 10,850,000 យ៉េន ដែលប្រហែល $42,800 ដុល្លារ ទៅ 69,300 ដុល្លារ។
Toyota Alphard ចេញជម្រើសថ្មីសម្រាប់ទីផ្សារជប៉ុន