
កាលពីថ្ងៃទី 16 ខែឧសភា កន្លងទៅនេះ មានសេចក្តីរាយការណ៌ថ្មីមួយបាននិយាយថា bZ5 ដែលជាឡានអគ្កិសនីសុទ្ធរបស់ក្រុមហ៊ុន FAW-Toyota បានផ្តើមសង្វាក់ផលិតកម្មហើយ ដោយការផលិតនេះ គឺត្រូវបានធ្វើឡើងនៅរោងចក្ររបស់ខ្លួនដែលមានមូលដ្ឋាននៅ Tianjin ប្រទេសចិន។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា bZ5 គឺនឹងមានការផលិតចំនួន 12 លានគ្រឿងនៅក្នុងរោងចក្រនេះ។ រថយន្តនេះ នឹងមានការបង្ហាញវត្តមានជាផ្លូវការណ៌នៅខែមិថុណខាងមុខនេះហើយ ជាមួយនិងជម្រើស 550km និង 630km តាមស្តង់ដារCLTC range។
សូមជំរាបថា កាលពីខែមុននេះ ក្រុមហ៊ុនបានធ្វើការដាក់អោយ Pre-sale ទៅលើរថយន្តនេះហើយ ដោយម៉ូដែលស្តង់ដារ 550km គឺមានតម្លៃចាប់ពី 130,000 យ៉ន់ប្រហែលជាង 18,000 ដុល្លារ និងម៉ូដែល L2 advanced driving assistance រត់បាន 550km ដូចគ្នាមានតម្លៃ 160,000 យ៉ន់ ស្មើរនឹង 22,200 ដុល្លារ។ ប្រភពខាងលើនេះ បានបញ្ជាក់ថា គិតចាប់តាំងពីខែមករា មកដល់ខែមេសានេះ រោងចក្ររបស់ក្រុមហ៊ុន FAW-Toyota បានផលិតនូវរថយន្តអគ្គិសនីនេះបាន 35,900 គ្រឿង ដែលមានកំណើន 34% ប្រៀបធៀបជាមួយនិងឆ្នាំមុន។

រថយន្ត FAW-Toyota bZ5 ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញជាមួយនិងស្តង់ដារ e-TNGA (Toyota New Global Architecture) មានតួខ្លួនប្រវែង 4780/1866/1510mm និងមានគម្លាតកង់មុខក្រោយ 2880mm ហើយនិងប្រើប្រាស់នូវកង់ទំហំ 21-អ៊ីង។ សម្រាប់ប្រព័ន្ធដំណើរការវិញ FAW-Toyota bZ5 រត់នៅលើម៉ូទ័រខាងមុខកម្លាំង 200 kW (268 សេះ) និងមានការគាំទ្រដោសាយរ BYD’s FinDreams subsidiary ជាមួយនិងថាមពលអាគុយ BYD Blade lithium iron phosphate ទំហំ 65.28 kWh និង 73.984 kWh មានសមត្ថភាពអាចរត់បានតាមស្តង់ដារ CLTC range ចម្ងាយ 550 km និង 630 km។

ចំពោះប្រព័ន្ធសុវត្ថិភាពវិញ FAW-Toyota bZ5 គឺមានការប្រើប្រាស់នូវជំនួយការបើកបរ Momenta 5.0 L2 urban advanced driving assistance system ដែលមាមការគាំទ្រដោយសិនស័រចំនួន 33 គ្រាប់ បូករួមទាំងសិនស័រ lidar នៅលើដំបូលខាងមុខ រួមជាមួយនិង five millimeter-wave radars, ហើយនិងមានកាមេរ៉ា 7 គ្រាប់ទៀងផង។ យោងតាមការបញ្ជាក់ផ្លួវការណ៌អោយដឹងថា នៅលើរថយន្តនេះ ក៏មានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តិ និងប្រព៌ន្ធចូលចំណត ក៏ដូចជាប្រព័ន្ធជំនួយសុវត្ថិភាពរបស់ Totyota ទៀតផង។

