
GAC Toyota ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Toyota និង GAC Group នៅថ្ងៃនេះ បានប្រកាសថា ក្រុមហ៊ុននឹងមានការប្រកាសដាក់លក់ទៅលើម៉ូដែល bZ7 នៅត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះហើយ បន្ទាប់ពីការលក់ទៅលើ bZ3X SUV នៅលើទីផ្សារប្រទេសចិននាពេលថ្មីៗនេះ ទទួលបាននូវភាពជោគជ័យខ្លាំង។
ផ្អែកតាមការបង្ហោះពី GAC Toyota នៅលើបណ្តាញ WeChat នៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុនបានប្រគល់ឡាន bZ3X នេះជូនដល់អតិថិជនរបស់ខ្លួបានជាង 10,000 គ្រឿងហើយគិតត្រឹមរយ់ពេល 2 ខែ។ សូមជំរាបថា កាលពីថ្ងៃទី 21 ខែវិច្ឆិកាកន្លងទៅនេះ ក្នុងកំឡុងពេលនៃព្រឹត្តិការណ៌ 2025 Guangzhou auto show ក្រុមហ៊ុនបានធ្វើការដាក់អោយមានការ Pre-orders ទៅឡាន bZ7 នេះផងដែរ។ ខណលដែល GAC Toyota មិនទាន់មានការបញ្ជាក់ពីតម្លៃច្បាស់លាស់នៅឡើយនោះ មានការបង្ហើបថា bZ7 អាចនឹងមានតម្លៃ ចន្លោះពី $28,290 ឡើងទៅ។
គួរបញ្ជាក់ថា សម្រាប់វត្តមានរបស់ bZ7 គឺជាម៉ូដែលទី 2 ហើយដែលបានធ្វើការអភិវឌ្ឍឡើងដោយក្រុមវិស្វករបស់ប្រទេសចិន បន្ទាប់ពីម៉ូដែលមុន bZ3X មានលក់នៅលើទីផ្សាររួចហើយ។ ចំពោះម៉ូដែល bZ7 ក៏ជាឡានថ្មី ដែលដំណើរការនៅលើប្រព័ន្ធ Huawei HarmonySpace cockpit system និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាឆ្លាតវៃ Xiaomi smart ecosystem ផងដែរ។
បន្ថែមពីនេះបនៅលើឡានថ្មីនេះ ក៏មានការប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ Momenta driver assistance system ដែលមានការគាំទ្រដោយ Navigation on Autopilot (NOA) សម្រាប់ជួយនៅលើផ្លូវក្នុងក្រុង និងផ្លូវហៃវេដូចគ្នា។ bZ7 មានប្រវែង 5,130mm ទទឹង 1,965mm កំពស់ 1,500mm និងគម្លាតកង់មុខក្រោយ 3,020mm។ នៅលើឡាននេះ គឺមានការប្រើប្រាស់ម៉ូទ័ររបស់ Huawei ដែលមានកម្លាំ 207 kW (278 សេះ) និងអាចបើកបរបានជាមួយល្បឿនលឿនបំផុត 180 km/h។

កាលពីថ្ងៃទី 6 ខែមីនាកន្លងទៅនេះ GAC Toyota បានប្រកាសចេញឡាន bZ3X ជាមួយនិងតម្លៃចាប់ពី 109,800 យ៉ន់ ហើយក្រុមហ៊ុន Toyota បាននិយាយថា ម៉ូដែលនេះ គឺឡានអគ្គិសនីដំបូងដែលមានតម្លៃ 100,000 យ៉ន់។
