ស្វែងរកពួកយើង:

Toyota bZ7 ក្លាយជាឡានអគ្គិសនីជប៉ុនដំបូងគេដែលដំណើរលើ Huawei HarmonyOS នឹងមានតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

24 វិច្ឆិកា 2025 08:59 ព្រឹក

អាន 3 នាទី

Article image
ថ្មីៗនេះ GAC Toyota ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង Toyota និង GAC Group នោថ្ងៃនេះ បានប្រកាសអោយមានការ pre-orders ទៅលើ ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 ហើយ ដែលការប្រកាសខាងលើនេះ គឺបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៌ Guangzhou Auto Show 2025។ Toyota bZ7 នឹងក្លាយជាម៉ូដែលដំបូងនៃម៉ាករថយន្ត Toyota ក្នុងប្រទេសចិន ដែលគាំទ្រដំណើរការដោយប្រតិបត្តិការណ៍ Huawei HarmonyOS Cockpit System ផងដែរ
ជាមួយនិងការចេញតម្លៃថ្មីសម្រាប់ឡាននេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុននេះ គឺមានគោលដៅប្រជែងជាមួយនិងដៃគូរជាច្រើនទៀតនៅលើទីផ្សារឡានអគ្គិសនីដ៏ធំជាងមួយនេះ។ សូមជំរាបថា តាមរយៈនៃកាសរដាក់អោយកម្ម៉ង់មុននេះ ក្រុមហ៊ុន GAC Toyota នៅមិនទាន់មានការបញ្ជាក់តម្លៃឡាននេះ ជាផ្លូវការណ៌នោះទេ ប៉ុន្តែមានការប្រកាសតម្លៃឡាន bZ7 នេះ ចាប់ពី 200,000 យ៉ន់ ($28,120)។ សូមជំរាបថា ឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 នេះគឺជាម៉ូដែលថ្មីមួយទៀតបន្ទាប់ bZ3X ដែលត្រូវបានអភិវឌ្ឍឡើងដោយវិស្វករនៅក្នុងប្រទេសចិន និងមានការបំពាក់នូវថាមពលថ្មីៗដោយក្រុមហ៊ុន GAC។
Article image
នៅលើឡានអគ្គិសនីស៊េរិថ្មី Toyota bZ7 ថ្មីនេះ គឺមានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធកាប៊ីន HarmonySpace Cockpit System របស់ Huawei ហើយនិងមានការគាំទ្រដោយប្រព័ន្ធឆ្លាតវៃរបស់ Xiaomi។ បន្ថែមពីនេះនៅលើ bZ7 ក៏មានការតម្លើងនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃដែលមានការគាំទ្រដោយក្រុមហ៊ុន Momenta ដែលមានការទ្រទ្រង់ទៅលើ Navigation on Autopilot (NOA) សម្រាប់ការបើកបរនៅលើផ្លូវក្នុងក្រុង និងនៅលើផ្លូវហៃវេផងដែរ។
ទម្រង់នៃការរចនារបស់ Toyota bZ7 ត្រូវបានធ្វើឡើងតាមទម្រង់នៃការឌីស្សាញជារាង C-Shaped ពីខាងមុខដល់ក្រោយ ជាមួយផ្នែកខាងមុខបិទជិត ឬ Closed Front Face រំលេចជាមួយចង្កៀងបំភ្លឺរចនាបទស្លីម អូសកាត់ពីម្ខាងទៅម្ខាងនៃក្បាលរថយន្ត។ ជាការកត់សំគាល់ នៅលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលនឹងគាំទ្រនូវប្រព័ន្ធជំនួយការបើបរកម្រិត ADAS ដែលប្រព័ន្ធនេះ គឺនឹងគាំទ្រដោយបច្ចេកវិទ្យា  Huawei ADS advanced driving system ជាមួយប្រព័ន្ធប្រតិបត្តិការក្នុងកាប៊ីន Huawei HarmonyOS Cockpit system។
Article image
នៅផ្នែកចំហៀង bZ7 មានដៃទ្វារជាប្រភេទ semi-hidden door handle និងមានយ៉ាន់កង់ទំហំ 21-អ៊ីង រចនាជាកាំរាយ ឬ Multi-spoke rims មានពណ៌ក្រម៉ៅ។ នៅផ្នែកខាងក្នុងរបស់ bZ7 ឃើញមានបំពាក់នូវអេក្រង់ទំហំធំនៅកណ្តាលជាអេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត រីដៃចង្កូតមានការឌីស្សាញជាស្ទាយ three-spoke steering wheel និងនៅចន្លោះកណ្តាលកៅអីខាងមុខមានកន្លែងសម្រាប់សាកថ្មស្មាតហ្វូនឥតប្រើខ្សែ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។ រថយន្តអគ្គិសនី sedan ថ្មីនេះ មានដំបូលបើក panoramic sunroof ផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីកំលាំងម៉ូទ័រអគ្គិសនី និងទំហំថ្ម រួមនឹងព័ត៌មានលម្អិតផ្សេងទៀតរបស់ Toyota bZ7 នោះទេក្នុងពេលនេះ។
អគ្គិសនីស៊េរីថ្មី Toyota bZ7 ថ្មីនេះ មានប្រវែង 5,130mm ទទឹង 1,965mm និងកំពស់ 1,500mm ខណៈដែលគម្លាតកង់មុខក្រោយគឺមានប្រវែង 3,020mm។ ឡានថ្មីនេះ គឺមានការប្រើប្រាស់នូវម៉ូទ័ររបស់ Huawei ដែលមានកម្លាំងសរុបដល់ទៅ 207 kW (278 សេះ) និងអាចរត់បានល្បឿនលឿនបំផុតដល់ទៅ 180 km/h។ ឡាននេះក៏មានការប្រើប្រាស់អាគុយ lithium iron phosphate (LFP) របស់ CALB ដែលមានគុណភាពខ្ពស់ជាងគេនៅលើទីផ្សារចិនទៀតផង។ bZ7 គឺជាម៉ូដែលចុងក្រោយគេរបស់ក្រុមហ៊ុនផលិតឡានជប៉ុន ដែលនឹងមានការដាក់លក់នៅលើទីផ្សារប្រទេសចិន។ សូមជំរាបថា កាលពីថ្ងៃទី 6 ខែមីនាកន្លងទៅនេះ GAC Toyota បានបង្ហាញចេញនូវ bZ3X ជាមួយតម្លៃ 109,800 យ៉ន់ប៉ុណ្ណោះ។
Article image
ក្រុមហ៊ុន Toyota បាននិយាយថា នេះគឺជា SUV ដែលដំណើរនៅលើអគ្គិសនីសុទ្ធដំបូងគេដែលមានតម្លៃក្រោម 100,000 យ៉ន់ថែមទៀតផង ហើយកាលនោះ ត្រឹមតែ 1 ម៉ោងដំបូង bZ3X មានការបញ្ជាទិញដល់ទៅ 10,000 គ្រឿង។ សួមជំរាបថា បច្ចុប្បន្នម៉ាករថយន្ត bZ របស់ Toyota ដែលកំពុងមានវត្តមានលក់នៅទីផ្សារប្រទេសចិនមាន 3 ម៉ូដែលហើយ គឺ bZ3X និង bZ4X ហើយនិង Toyota bZ7 ថ្មីនេះ៕
Toyota bZ7 ក្លាយជាឡានអគ្គិសនីជប៉ុនដំបូងគេដែលដំណើរលើ Huawei HarmonyOS នឹងមានតម្លៃជាង 3 ម៉ឺនដុល្លារ