ស្វែងរកពួកយើង:

Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025

ដោយ

Koun Jab Luffy

21 វិច្ឆិកា 2025 12:06 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅថ្ងៃនេះ GAC-Toyota ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នាផលិតឡានអគ្គិសនី Toyota នៅលើទីផ្សារប្រទេសចិនបានធ្វើការបង្ហាញចេញនូវម៉ូដែល bZ7 ដែលឡានអគ្គិសនីសុទ្ធស្ថិតក្នុងត្រកូល mid-to-large-sized របរបស់ខ្លួននៅក្នុងព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025។ សម្រាប់ម៉ូដែល bZ7 នេះគឺជាឡានទីពីរហើយបន្ទាប់ពី bZ3 ដែលផលិតដោយក្រុមវិស្វករ Toyota នៅប្រទេសចិន និងក្រុមហ៊ុន GAC គឺជាអ្នកដែលទទួលខុសត្រូវទៅលើថាមពលហើយនិងការមុខការប្រើប្រាស់នៅលើទីផ្សារប្រទេសចិន។
ជាមួយនិងវត្តមាន bZ7 គឺជាម៉ូដែលដំបូងរបស់ GAC និង Toyota ដែលមានការប្រើប្រាស់នូវប្រព័ន្ធកាប៊ីនរបស់ Huawei HarmonyOS cockpit និងមានការបំពាក់នូវសិនស័រ LiDAR សម្រាប់ជំនួយដល់ប្រព័ន្ធបើកបរ។ និយាយពីទម្រង់នៃការរចនារបស់ Toyota bZ7 ត្រូវបានធ្វើឡើងតាមទម្រង់នៃការឌីស្សាញជារាង C-Shaped ពីខាងមុខដល់ក្រោយ ជាមួយផ្នែកខាងមុខបិទជិត ឬ Closed Front Face រំលេចជាមួយចង្កៀងបំភ្លឺរចនាបទស្លីម អូសកាត់ពីម្ខាងទៅម្ខាងនៃក្បាលរថយន្ត។ ជាការកត់សំគាល់ នៅលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR ដែលនឹងគាំទ្រនូវប្រព័ន្ធជំនួយការបើបរកម្រិត ADAS ដែលប្រព័ន្ធនេះ គឺនឹងគាំទ្រដោយបច្ចេកវិទ្យា  Huawei ADS advanced driving system ជាមួយប្រព័ន្ធប្រតិបត្តិការក្នុងកាប៊ីន Huawei HarmonyOS Cockpit system។
Article image
នៅផ្នែកចំហៀង bZ7 មានដៃទ្វារជាប្រភេទ semi-hidden door handle និងមានយ៉ាន់កង់ទំហំ 21-inch រចនាជាកាំរាយ ឬ Multi-spoke rims មានពណ៌ក្រម៉ៅ។ នៅផ្នែកខាងក្នុងរបស់ bZ7 ឃើញមានបំពាក់នូវអេក្រង់ទំហំធំនៅកណ្តាលជាអេក្រង់កម្សាន្ត អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត រីដៃចង្កូតមានការឌីស្សាញជាស្ទាយ three-spoke steering wheel និងនៅចន្លោះកណ្តាលកៅអីខាងមុខមានកន្លែងសម្រាប់សាកថ្មស្មាតហ្វូនឥតប្រើខ្សែ រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរ។ រថយន្តអគ្គិសនី sedan ថ្មីនេះ មានដំបូលបើក panoramic sunroof ផងដែរ។ ប៉ុន្តែ គួរឲ្យស្តាយដោយសារតែក្រុមហ៊ុនមិនទាន់បានបញ្ជាក់ពីកំលាំងម៉ូទ័រអគ្គិសនី និងទំហំថ្ម រួមនឹងព័ត៌មានលម្អិតផ្សេងទៀតរបស់ Toyota bZ7 នោះទេក្នុងពេលនេះ។
គួរបញ្ជាក់ថា នៅត្រីមាសដំបូងនៃឆ្នាំ 2025 នេះ ក្រុមហ៊ុនសម្ព័ន្ធមិត្ត Toyota-GAC លក់រថយន្តបានចំនួន 171,477 គ្រឿង និងបានលក់រថយន្តចំនួន 66,066 គ្រឿងនៅក្នុងខែមីនា ដែលធ្វើឲ្យកំណើននៃការលក់ពីមួយឆ្នាំទៅមួយឆ្នាំកើនឡើងប្រមាណ 19.3%។ បច្ចុប្បន្នម៉ាករថយន្ត bZ របស់ Toyota ដែលកំពុងមានវត្តមានលក់នៅទីផ្សារប្រទេសចិនមានពីរម៉ូដែល គឺ bZ3X និង bZ4X៕
Article image
ទាក់ទងជាមួយនិងកម្លាំងវិញ នៅលើឡាន Toyota bZ7 នេះ គឺមានគាំទ្រដោយប្រព័ន្ធ Huawei DriveONE electric drive system ដែលមានកម្លាំងសរុប 207 kW (278 សេះ) ទ្រទ្រង់ដោយអាគុយ CALB lithium-iron phosphate batteries និងរត់បានល្បឿនលឿនបំផុត 180 km/h។ តាមឯកសារដែលបង្ហាញនេះ បញ្ជាក់ថា GAC Toyota bZ7 នឹងមានអាគុយ 2 ជម្រើស គឺ 88.13 kWh និង 71.35 kWh។ សម្រាប់ 88.13 kWh សាកពេញម្តងរត់តាមស្តង់ដារ CLTC range បានចម្ងាយ 680km, 700km និង 710km។ រីឯអាគុយទំហំ 71.35 kWh រត់បាន 600 km។ bZ7 ត្រូវគេរំពឹងថា នឹងមានលក់ជាផ្លូវការឆ្នាំនេះហើយ។
Toyota bZ7 ត្រូវបានដាក់បង្ហាញនៅព្រឹត្តិការណ៌តាំងពិពណ៌ Guangzhou Auto Show 2025