ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Toyota C-HR ឆ្នាំ 2026 ប្រើអគ្គិសនីសុទ្ធ ប្តូរឌីហ្សាញថ្មីទាំងស្រុង នឹងដាក់លក់តម្លៃខ្ទង់ 3 ម៉ឺនដុល្លារ

ដោយ

Penglin Chom

16 មីនា 2026 12:52 អធ្រាត្រ

អាន 2 នាទី

Toyota C-HR ឆ្នាំ 2026 ប្រើអគ្គិសនីសុទ្ធ ប្តូរឌីហ្សាញថ្មីទាំងស្រុង តម្លៃខ្ទង់ 3 ម៉ឺនដុល្លារ
Article image
នេះគឺជាឡានអគ្គិសនី Toyota C-HR ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយមកលើកនេះបានផ្លាស់ប្តូរការ ឌីហ្សាញថ្មីទាំងស្រុង ហើយប្រើអគ្គិសនីសុទ្ធទៀតផង។ គួររំលឹកឲ្យដឹងដែរថា Toyota C-HR ដើមឡើយគឺជាឡានប្រភេទ Crossover SUV ទ្វារ 4 ដែលមានទំហំតូចជាង និងធូរថ្លៃជាង ម៉ូដែល RAV4 ហើយមានតែជម្រើសម៉ាស៊ីនសាំង និង ប្រើប៉ុង 1 (FWD) ប៉ុណ្ណោះ ហើយក្រោយមកក៏ត្រូវ Toyota ជំនួសដោយ Toyota Corolla Cross វិញ។

ដោយឡែក សម្រាប់ឥឡូវនេះ Toyota C-HR ឆ្នាំ 2026 បានវិលត្រលប់មកវិញ ដោយប្រើគ្រោងឆ្អឹង e-TNGA Platform ដូចទៅនឹងម៉ូដែល Toyota bZ ហើយមានតែជម្រើសប្រើម៉ូទ័រ 2 និង ប៉ុង 2 (AWD) ប៉ុណ្ណោះ ដោយមានកម្លាំង 338 HP អាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 5 វិនាទីប៉ុណ្ណោះ ហើយបំពាក់កញ្ចប់អាគុយ ទំហំ 74.7 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 290 ម៉ាយ៍ ឬ 460 KM (EPA)។

Article image
វាក៏គាំទ្រជាមួយនឹងការសាកភ្លើងប្រភេទ NACS (North American Charging System) ដែលអនុញ្ញាតឲ្យវាអាចប្រើស្ថានីយសាកភ្លើង Tesla Supercharger Network បាន ហើយក៏មានបំពាក់នូវមុខងារ Battery Preconditioning Function ថ្មី ដែលជួយឲ្យការសាកភ្លើងកាន់តែមានប្រសិទ្ធិភាព ហើយវាអាចសាកភ្លើងល្បឿនលឿន ពី 10-80% ដោយប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។
Article image
ឡាន Toyota C-HR ឆ្នាំ 2026 ថ្មីនេះ ទទួលបានការអាប់ដេតមួយចំនួន ខុសប្លែកពី Toyota bZ ជាពិសេសគឺប្រព័ន្ធជើងក្រោម ដែលត្រូវបាន Tuned យ៉ាងពិសេសសម្រាប់ម៉ូដែលនេះផ្ទាល់ តែម្តង។ Toyota C-HR ថ្មី មានគម្លាតពីកង់មុខទៅកង់ក្រោយ 2.75m និង កម្ពស់ 1.62m។
Article image
បើនិយាយពីរូបរាងវិញ ឡាន Toyota C-HR ឆ្នាំ 2026 ថ្មីនេះ មានការឌីហ្សាញកាន់តែទាន់សម័យ និងទាក់ទាញ ហើយបានបំពាក់ជាមួយនឹងសំណុំចង្កៀងមុខ LED ថ្មី ឌីហ្សាញជារាងអក្សរ C ស្រដៀងដង្កៀបក្តាម ខណៈផ្នែកខាងក្នុងរបស់វា សឹងតែដូចទៅនឹង Toyota bZ ទៅហើយ ដោយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 14 អ៊ីញ មកស្តង់ដារ ហើយមានកន្លែងសាកថ្មទូរសព្ទឥតខ្សែ ចំនួន 2 និង ប្រព័ន្ធភ្លើងឌីម Ambient Lighting 64 ពណ៌ ជាដើម។ ឡានអគ្គិសនី Toyota C-HR ឆ្នាំ 2026 អាចមានតម្លៃចាប់ពីខ្ទង់ $35,000 ឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Toyota C-HR ឆ្នាំ 2026 ប្រើអគ្គិសនីសុទ្ធ ប្តូរឌីហ្សាញថ្មីទាំងស្រុង នឹងដាក់លក់តម្លៃខ្ទង់ 3 ម៉ឺនដុល្លារ