Toyota Camry 2026 ចេញម៉ូដែលពិសេសឌីស្សាញជាមួយភាពប្រណិតខ្លាំងមែនទែន

នៅពេលនេះ ក្រុមហ៊ុន Toyota បានបញ្ចេញជម្រើសម៉ូដែលថ្មីទី 5 មួយទៀត ដែលមានឈ្មោះថា Camry Nightshade Edition ដែលនេះ គឺជាម៉ូដែលពិសេសមួយ ត្រូវបានក្រុមហ៊ុនធ្វើការរចនាឡើងជាមួយការរំលេចដោយពណ៌ខ្មៅនៅលើផ្នែកមួយចំនួនដូចជា ការប្រើប្រាស់យ៉ាន់ពណ៌ខ្មៅទំហំ 19-inch, តែមឡូហ្គោពណ៌ខ្មៅ និងផ្នែកខាងក្នុងពណ៌ខ្មៅ។
ហើយសម្រាប់ដៃទ្វារ ត្រឡោកកញ្ចក់មើលក្រោយទាំងសងខាង ប៉ាណាមុខ រន្ធលំហូរខ្យល់ចំហៀង ផ្នែកបាតគូទក្រោយ និងកន្ទុយ Spoiler ក៏ត្រូវបានរចនាឡើងជាមួយនឹងពណ៌ខ្មៅ ឬហៅថា Midnight black metallic ផងដែរ។ Camry 2026 Nightshade Edition មានជម្រើសជាមួយពណ៌ Ice Cap White ជាមួយជម្រើសហ្វ្រាំង Supersonic ពណ៌ក្រហម ឬពណ៌ខ្មៅ Midnight black។ T
Toyota ក៏បានផ្តល់នូវជម្រើសពណ៌ខាងក្នុងជាមួយពណ៌ខ្មៅ ឬហៅថា Dark Cosmos ដែលពណ៌នេះត្រូវបានក្រុមហ៊ុនពិពណ៌នាថាជាពណ៌ច្របាច់បញ្ចូលគ្នានៅពណ៌ “sultry, hazy blue color” ដែលពណ៌នេះ គឺមានប្រើតែនៅលើម៉ូដែល SE, XLE, និង XSE ប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Nightshade Edition គឺមានសម្រាប់ម៉ូដែល Camry 2026 LE, SE, XLE, និង XSE។ រថយន្ត Sedan ដ៏ពេញនិយមរបស់ជប៉ុនទាំង 5 ម៉ូដែលនេះ គឺផ្តល់ជូននូវជម្រើសប្រើប៉ុងមួយ (FWD) និងប៉ុងពីរ (AWD) ដែលដំណើរការដោយម៉ាស៊ីនសាំងចំនុះ 2.5-Liter four-cylinder hybrid តែមួយប៉ុណ្ណោះ ដែលអាចផលិតកំលាំងបាន 225 សេះ សម្រាប់ម៉ូដែល FWD និង 232 សេះសម្រាប់ម៉ូដែល AWD ដែលដូចគ្នានឹងម៉ូដែលឆ្នាំ 2025 ដែរ។
Toyota បានបញ្ជាក់ថា រថយន្ត Camry 2026 Series នឹងទៅដល់ដៃក្រុមហ៊ុនចែកចាយលក់រាយបន្តនៅក្នុងរដូវក្តៅខាងមុខនេះ។ យ៉ាងណាមិញសម្រាប់តម្លៃរបស់ Camry 2026 Series ក្រុមហ៊ុនមិនទាន់ប្រកាសឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ គួររំលឹកថា សម្រាប់តម្លៃវិញ Camry 2025 ម៉ូដែល Entry-Level មានតម្លៃខ្ទង់ $32,135 ខណៈម៉ូដែល XSE ដែលជា Top-End level មានតម្លៃខ្ទង់ $36,035៕