ស្វែងរកពួកយើង:

Toyota Camry ស៊េរីឆ្នាំ 2025 នឹងមានលក់នៅទីផ្សារទូទៅជាមួយម៉ាស៊ីនសាំង ខណៈដែលអូស្រ្តាលីមួយប៉ុណ្ណោះលក់ Hybrid

ដោយ

Koun Jab Luffy

28 សីហា 2024 01:29 រសៀល

អាន 3 នាទី

Article image
រថយន្តស៊េរី Camry ជំនាន់ទី 9 ឬស៊េរីឆ្នាំ 2025 នឹងបង្ហាញវត្តមាននៅក្នុង Showroom របស់ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលីក្នុងពេលឆាប់ៗនេះ ប៉ុន្តែ ប្រហែលជាមានតែជម្រើសប្រើម៉ាស៊ីន Hybridតែមួយប៉ុណ្ណោះ ខណៈនៅទីផ្សារខាងនាយសមុទ្ទវិញ ក៏នឹងមានតែជម្រើសប្រើម៉ាស៊ីនសាំងផងដែរ។
សម្រាប់ទីផ្សារមជ្ឈិមបូព៌ានឹងមានលក់រថយន្ត Toyota Camry ស៊េរីឆ្នាំ 2025 ដែលប្រើប្រាស់ម៉ាស៊ីនសាំងចំនុះ 2.5-litre មាន 4-ស៊ីឡាំង ដែលអាចផលិតកំលាំងបាន 150kW និងកំលាំងរមូល 240Nm ដែលផ្តល់ថាមពលទៅកាន់ប្រព័ន្ធកង់ខាងមុខ (FWD) ដែលដូចគ្នាទៅនឹង Camry ជំនាន់ទីប្រាំបីដែរ។ ដោយឡែកនៅសម្រាប់ទីផ្សារប្រទេសអូស្រ្តាលីវិញ Toyota នឹងផ្តល់ជូននៅជម្រើសម៉ាស៊ីនដូចគ្នាជាមួយការបំពាក់បន្ថែមនូវប្រព័ន្ធ Hybrid system គ្រាន់តែសមត្ថភាពកំលាំងរបស់ម៉ាស៊ីន Hybrid របស់ Camry-2025 មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ចេញនៅឡើយទេ។
យ៉ាងណាមិញសម្រាប់ទីផ្សារសហរដ្ឋអាមេរិកវិញ Toyota បានធ្វើការចេញលក់ Camry 2024 Hybrid រួចហើយដោយម៉ូដែលលក់នៅសហរដ្ឋអាមេរិក គឺអាចផលិតកំលាំងបាន 168kW ខណៈការបង្កើតកំលាំងអាចធ្វើបានក្នុងកម្រិត 160kW ដំណើរការដោយម៉ាស៊ីនសាំងចំនុះ 2.5-litre។ Toyota Camry 2025 ដែលប្រើម៉ាស៊ីនសាំងសុទ្ធត្រៀមចេញលក់នៅទីផ្សារមជ្ឈិមបូព៌ាភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ ខណៈម៉ូដែលប្រើម៉ាស៊ីន Hybrid ភ្ជាប់ដំណើរការដោយប្រអប់លេខអេឡិចត្រូនិច e-CVT។
ចំពោះទីផ្សារប្រទេសចិនវិញ Toyota សហការជាមួយក្រុមហ៊ុនផលិតរថយន្ត Guanzhou Automobile Group (GAC Group) ក្នុងការប្រកាសចេញលក់ Camry 2025 ដែលប្រើម៉ាស៊ីនសាំងផងដែរ ដែលជាប្រភេទម៉ាស៊ីនសាំង 2.0-litre petrol engine។ ក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្រ្តាលីបានបញ្ជាក់ថា 2025 Toyota Camry Hybrid គឺនឹងផលិតតាមទម្រង់ស្តង់ដារដូចគ្នា និងប្រើលោហៈធាតុដូចគ្នានឹងម៉ូដែលរថយន្តដែលបានចេញលក់កន្លងមកហើយ ប៉ុន្តែ ក្រុមហ៊ុននឹងផ្តល់នូវជម្រើសចំនួនបីស៊េរីផ្សេងគ្នា ដូចជា Ascent, Ascent Sport, និង SL។
លក្ខណៈពិសេសបន្ថែមទៀតរបស់ 2025 Toyota Camry Series គឺមានបំពាក់ប្រព័ន្ធអេក្រង់កម្សាន្ត Touchscreen ដែលគាំទ្រដំណើរការជាមួយ Apple CarPlay និង Android Auto រួមជាមួយអេក្រង់បង្ហាញព័ត៌មានបែប digital instrument cluster ទំហំ 12.3-inch, មានមុខងារ blind-spit monitoring, មានសែនស័រជំនួយដល់ការចូលចំណោតមុខក្រោយ និងប្រព័ន្ធកាមេរ៉ាមើលមួយជុំរថយន្ត ( surround-view monitor)។
Article image
ជាងនេះទៅទៀតសម្រាប់ម៉ូដែល High-Trim គឺមានបំពាក់បន្ថែមនៅប្រព័ន្ធបង្ហាញលើកញ្ចក់ខាងមុខ  (head-up display), digital rear-view mirror និងកៅអីជួរមុខមានមុខងារក្តៅ ត្រជាក់ និងម៉ាស្សាថែមទៀតផង។ ទោះជាយ៉ាងសម្រាប់តម្លៃរបស់ Toyota Camry 2025 Series មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថា នឹងមានតម្លៃថ្លៃជាងជំនាន់មុន៕