ស្វែងរកពួកយើង:

Toyota Hilux Travo 2026 ទើបចេញថ្មីៗនេះ ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពី ANCAP របស់ប្រទេសអូស្ត្រាលី

ដោយ

Koun Jab Luffy

10 មករា 2026 12:19 ថ្ងៃត្រង់

អាន 2 នាទី

Article image
ស្ថាប័នវាយតម្លៃសុវត្ថិភាពយានយន្ត ANCAP របស់ប្រទេសអូស្ត្រាលី ទើបតែបានបញ្ចេញនូវវីដេអូ នៃការធ្វើតេស្តសុវត្ថិភាព ភីកអាប់ Toyota Hilux Travo ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ កាលពីពេលថ្មីៗនេះ។ នៅក្នុងការធ្វើតេស្តនេះ Toyota Hilux Travo ពិតជាធ្វើបានល្អខ្លាំង ដោយទទួលបានចំណាត់ថ្នាក់ “ផ្កាយ5”។
ខាងក្រោមមនេះ គឺជាចំណុចនៃការធ្វើតេស្តមុខងារនិមួយៗ
ការការពារអ្នកដំណើរពេញវ័យ (Adult Occupant Protection) ទទួលបានពិន្ទុ 84%
ការការពារអ្នកដំណើរវ័យក្មេង (Child Occupant Protection) ទទួលបានពិន្ទុ 89%
ការការពារអ្នកដំណើរងាយរងគ្រោះលើដងផ្លូវ (Vulnerable Road User Protection) ទទួលបានពិន្ទុ 82%
និង មុខងារជំនួយសុវត្ថិភាព (Safety Assist) ទទួលបានពិន្ទុ 82%
បន្ថែមពីនេះ វាក៏មានបំពាក់ពោងសុវត្ថិភាព និងមុខងារ Toyota Safety Sense មកស្តង់ដារជាច្រើន ផងដែរ
Article image
Toyota Hilux Travo ឆ្នាំ 2026 បំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.8L Turbo ទំហំ 4 ស៊ីឡាំងដដែល ប៉ុន្តែក៏មានបន្ថែមជម្រើស Mild-Hybrid និង ម៉ាស៊ីនសាំង ចំណុះ 2.7L ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺការបន្ថែមជម្រើសអគ្គិសនីសុទ្ធ ដោយប្រើម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចបង្កើតកម្លាំងបាន 193 HP ហើយប្រើកញ្ចប់អាគុយទំហំ 59.2 kWh ដែលអាចបើកបរបានចម្ងាយ 240 KM (WLTP) នៅពេលសាកភ្លើងពេញម្តង។ ភីកអាប់នេះនៅតែមានសមត្ថភាពអាចដឹក 1 តោន និងអូសសណ្តោង 3.5 តោនដដែល។
Article image
Toyota Hilux Travo ឆ្នាំ2026 បានប្រើប្រាស់គ្រោងឆ្អឹង IMV Ladder-frame ដែលទទួលបានការអាប់ដេត ពោលគឺមិនប្រើគ្រោងឆ្អឹង TNGA-F ដូចទៅនឹងប្រភេទ Tacoma និង Land Cruiser នោះទេ។ មកលើកនេះ Toyota Hilux Travo បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោម ផងដែរ។ អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ។
Article image
សូមបញ្ជាក់ឲ្យដឹងដែរថា Toyota Hilux Travo ឆ្នាំ2026 បានចេញលក់ជាស្រេចហើយ នៅប្រទេសក្បែរខាងកម្ពុជា ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $23,000 ដល់ $46,000៕
Toyota Hilux Travo 2026 ទើបចេញថ្មីៗនេះ ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពី ANCAP របស់ប្រទេសអូស្ត្រាលី