ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Toyota Land Cruiser 300 Hybrid បង្កើនល្បឿនខ្លាំងជាងមុន 40% ធៀបនឹងប្រភេទម៉ាស៊ីនចំហេះក្នុងធម្មតា

ដោយ

ជុំ ប៉េងលីន

24 មីនា 2026 12:58 អធ្រាត្រ

អាន 2 នាទី

Article image
Toyota Land Cruiser 300 Hybrid បង្កើនល្បឿន ខ្លាំងជាងមុន 40% ធៀបនឹងប្រភេទម៉ាស៊ីនចំហេះក្នុងធម្មតា
ថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញនូវឡាន Land Cruiser 300 Hybrid នៅលើទីផ្សារអឺរ៉ុប ដែលមកជាមួយនឹងតម្លៃចាប់ពីខ្ទង់ $100,000 ឡើងទៅ។ ឡាន Toyota Land Cruiser 300 Hybrid ថ្មីនេះ គឺជាឡាន Land Cruiser ដែលមានកម្លាំងខ្លាំងបំផុត ដោយប្រើម៉ាស៊ីនចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 1 អាចបង្កើតកម្លាំងសរុប 457 HP និង កម្លាំងរមួល 790 NM ហើយប្រើប្រអប់លេខអូតូ 10 វគ្គ និង ប្រព័ន្ធបើកបរប៉ុង (4WD)។
Article image
បើតាមក្រុមហ៊ុន Toyota បានអះអាងថា ប្រភេទ Hybrid នេះ អាចផ្តល់ឲ្យនូវការបង្កើនល្បឿន ខ្លាំងជាងមុន 40% បើប្រៀបធៀបនឹងប្រភេទម៉ាស៊ីនចំហេះក្នុងធម្មតា ដែលប្រើម៉ាស៊ីនចំណុះ 3.3L ក៏ដោយសារតែ ម៉ូទ័រអគ្គិសនីបានជួយទៅដល់ការឆ្លើយតបនៃហ្គែរ និងការបញ្ជូនកម្លាំងរមួល កាន់តែរលូនជាងមុន។
Article image
មិនតែប៉ុណ្ណោះ Land Cruiser 300 Hybrid អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ដល់ល្បឿន 30 KM/H ហើយអាចចុះទឹកបានជម្រៅដល់ 700mm ដោយសារតែអាគុយរបស់វាត្រូវបានការពារ ខណៈប្រព័ន្ធ Hybrid ត្រូវបានធ្វើតេស្តគ្រប់ស្ថានភាពផ្លូវ នៅជុំវិញពិភពលោក។
Article image
អ្វីដែលរឹតតែពិសេសនោះគឺ Land Cruiser 300 Hybrid បានបំពាក់ជាមួយប្រព័ន្ធចង្កូតភ្លើង, សម្បូរទៅដោយបច្ចេកវិទ្យាជំនួយការ Off-road រួមទាំង ប្រព័ន្ធ Multi-Terrain Select, Crawl Control, Downhill Assist Control និង Multi-Terrain Monitor ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់ប្រព័ន្ធបូម Adaptive Variable Suspension, មាន Drive Mode ចំនួន 5, កុងទ័របាញ់លើកញ្ចក់ ព្រមទាំងប្រព័ន្ធ Advanced e-KDSS (Electronic Kinetic Dynamic Suspension System) ទៀតផង៕
Article image
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Toyota Land Cruiser 300 Hybrid បង្កើនល្បឿនខ្លាំងជាងមុន 40% ធៀបនឹងប្រភេទម៉ាស៊ីនចំហេះក្នុងធម្មតា