
រថយន្ត Toyota Land Cruiser Prado ស៊េរីឆ្នាំ 2025 បានទៅដល់ទីផ្សារអូស្រ្តាលីជាមួយការបន្ថែមនៅ Option ពិសេសៗថ្មីផ្តោតទៅលើការបើកបរនៅលើផ្លូវលំបាក ឬ off-road។ រថយន្ត off-road SUV ស៊េរីថ្មីនេះ បានឈរជារថយន្តដែលលក់ដាច់បំផុតនៅទីផ្សារប្រទេសអូស្ត្រាលី ហើយសម្រាប់ជំនាន់ស៊េរីឆ្នាំ 2025 ក្រុមហ៊ុន Toyota បានបន្ថែមនៅជម្រើស Options ដូចជា GX, GXL, VX, Kakadu និង Altitudeជាដើម។
ពាក់ព័ន្ធទៅនឹងតម្លៃវិញ Toyota Land Cruiser Prado 2025 គឺមានតម្លៃខ្ទង់ $72,500 សម្រាប់ម៉ូដែល Prado GX និង $99,990 សម្រាប់ម៉ូដែល Top-trim Prado Kakadu។ ចំនែកម៉ូដែលថ្ម Prado GXL កៅអី 5 នេះវិញ គឺមានតម្លៃខ្ទង់ $78,990 ដែលថ្លៃជាងម៉ូដែល 7-កៅអីប្រមាណ $1,000។

យ៉ាងណាមិញសម្រាប់អនុភាពកំលាំងរបស់ Land Cruiser Prado GXL 2025 មិនមានការផ្លាស់ប្តូរនោះទេ គឺបន្តប្រើម៉ាស៊ីន mild-hybrid ចំនុះ 2.8-litre four-cylinder turbo diesel engine ដែលមានកំលាំង 150kW ជាមួយកំលាំងរមូល 500Nm ហើយគាំទ្រដំណើរការដោយប្រព័ន្ធ 48-volt mild-hybrid system និងប្រព័ន្ធបញ្ជេះម៉ាស៊ីន (Star-Stop) ដោយប្រើសោរ Smartkey។

ម៉ាស៊ីនរបស់ Prado Series 2025 គ្រប់ម៉ូដែលបានភ្ជាប់ដំណើរការជាមួយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ (eight-speed torque converter automatic) ដែលផ្តល់ថាមពលទៅកាន់កង់ទាំងបួន ឬ All-wheel-drive ដែលមានបញ្ចូលនូវមុខងារ low-range ជាមួយមុខងារ braked towing ដែលមានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 3,500kg ខណៈឃ្លប់គូទខាងក្រោយអាចផ្ទុកទំងន់បានដល់ 954kg នៅពេលបត់កៅអីជួរខាងក្រោយចុះ។
សម្រាប់ម៉ូដែល Land cruiser Prado GX 2025 មានបំពាក់មកជាមួយប្រព័ន្ធអេក្រង់កម្សាន្តទំហំ 12.3-inch មានភ្ជាប់មកជាមួយប្រព័ន្ធទំនាក់ទំនងផ្កាយរណបសម្រាប់ដំណើរការមុខងារនាំផ្លូវ in-built satellite navigation, អាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto, មានវិទ្យុ AM/FM/DAB radio, បច្ចេកវិទ្យា Bluetooth connectivity, និងប្រព័ន្ធបំពងសំឡេងចំនួន 10 គ្រាប់ជាដើម។
បន្ថែមពីនេះ Prado Series 2025 នៅមានគាំទ្រការប្រើប្រាស់ជាមួយប្រព័ន្ធសោរ Smartkey ឬ Keyless entry និង start បញ្ចេះម៉ាស៊ីន, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone climate control, ប្រព័ន្ធជំនួយសុវត្ថិភាពក្នុងារបើកបរ full suite of driver-assist systems ដែលរួមមានមុខងារ adaptive cruise control, driver monitoring camera, lane keep, lane centring assist, road sign recognition, safe exit assist, autonomous emergency braking, rear cross-traffic alert និង blind spot monitoring ជាដើម។

Toyota Land cruiser Prado Series 2025 នៅមានបំពាក់កៅអីស្បែកផ្តល់នូវផាសុខភាពក្នុងការបើកបរ មានមុខងារក្តៅត្រជាក់ និងម៉ាស្សា កញ្ចក់មើលក្រោយដំណើរការស្វ័យប្រវត្តិ auto-dimming rear-view mirror។ នៅលើម៉ូដែល Prado VX មានបន្ថែមទូរទឹកកក, ប្រើយ៉ាន់ទំហំ 20-inch, ចង្កៀងបំភ្លឺផ្លូវដំណើរការស្វ័យប្រវត្តិ auto-levelling LED headlights, ប្រព័ន្ធ Speaker JBL ចំនួន 14 គ្រាប់, ប្រព័ន្ធ Adaptive suspension, ប្រព័ន្ធកាមេរ៉ា 360, អេក្រង់បង្ហាញព័ត៌មាន Digital Instrument Panel ទំហំ 12.3-inch និងកៅអីអាចធ្វើការកំនត់បានជាមួយមុខងារកំនត់ការចង់ចាំ ឬ memory set ជាដើម៕
