រថយន្ត Hybrid ដំបូងក្នុងត្រកូល Toyota LandCruiser គឺនឹងមានតម្លៃថ្លៃបំផុត និងមានអនុភាពកម្លាំងខ្លាំងបំផុត ដែលវាអាចនឹងមានតម្លៃជិត 170,000 ដុល្លារអាមេរិក នៅពេលចេញលក់នៅទីផ្សារអូស្ត្រាលី ដែលរំពឹងថា នឹងត្រូវចេញលក់ចាប់ពីពាក់កណ្តាលឆ្នាំ 2026 នេះទៅ។
Toyota LandCruiser 300 Series ឆ្នាំ 2026 ម៉ូដែល Hybrid ដែលរំពឹងថា នឹងចេញលក់នៅទីផ្សារអូស្ត្រាលីនាពាក់កណ្តាលឆ្នាំ 2026 នេះ គឺបំពាក់នូវម៉ាស៊ីន 3.4-litre twin-turbo petrol V6 អាចផលិតកម្លាំងបាន 341kW និងកម្លាំងរមួល 790Nm ដែលជាម៉ូដែល LandCruiser ដែលមានកម្លាំងខ្លាំងមិនធ្លាប់មានលក់នៅលើទីផ្សារអូស្ត្រាលីពីមុនមក។ LandCruiser 300 Series 2026 Hybrid នឹងចេញលក់ជាមួយជម្រើស Performance Hybrid, GR Sport និងម៉ូដែល Top-range គឺ Sahara ZX។
ដោយក្នុងនោះម៉ូដែល Performance Hybrid មានតម្លៃខ្ទង់ $156,060 និងម៉ូដែល GR Sport មានតម្លៃខ្ទង់ $156,810 តម្លៃចេញពីរោងចក្រ ខណៈម៉ូដែល Sahara ZX អាចនឹងមានតម្លៃថ្លៃដល់ជិត $170,000។ ដែលតម្លៃនេះ គឺថ្លៃជាង $8,900 ធៀបនឹងម៉ូដែល LandCruiser 300 ប្រើម៉ាស៊ីន 3.3-litre turbo-diesel V6។

អនុភាពម៉ាស៊ីនរបស់ LandCruiser 300 Hybrid 2026 មានជំនួយពីម៉ូទ័រអគ្គិសនីកម្លាំង 36kW ដែលជាប្រព័ន្ធបើកបរស្រដៀងគ្នានឹងម៉ូដែល Lexus LX700h SUV និង Toyota Tundra Pick up ដែរ។ សម្រាប់ប្រព័ន្ធ hybrid system អាចផលិតកម្លាំងបាន 114kW និងកម្លាំងរមួល 90Nm ធៀបនឹងម៉ាស៊ីន 3.3-litre turbo-diesel V6 ដែលអាចផលិតកម្លាំងបាន 227kW និងកម្លាំងរមួល 700Nm និងអាចដំណើរការដោយថាមពលអគ្គិសនី, ម៉ាស៊ីនសាំង ឬក៏ដំណើរការអគ្គិសនី+សាំងចូលគ្នា។
មិនដូច Toyota RAV4 hybrid ដែលប្រើម៉ូទ័រអគ្គិសនីពីរនៅលើអ័ក្សខាងមុខ និងសំណុំហ្គែរស្មុគស្មាញដើម្បីផ្លាស់ប្តូររវាងប្រព័ន្ធប្រើប្រេងសាំង និងអគ្គិសនីនោះទេ ដោយនៅលើម៉ូដេល LandCruiser 300 Hybrid គឺដាក់ម៉ូទ័រអគ្គិសនីមួយនៅចន្លោះម៉ាស៊ីន និងប្រអប់លេខ។

LandCruiser 300 Series Hybrid 2026 បំពាក់ប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 10-វគ្គ ភ្ជាប់ដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ Four-wheel-drive និងមានមុខងារបើកបរ lower-range transfer case។ រថយន្ត Hybrid SUV ថ្មីនេះ មានកម្រិតស៊ីសាំង 10L/100km ធៀបនឹងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតដែលស៊ី 8.9L/100km។ LandCruiser 300 Hybrid Series 2026 ប្រើប្រាស់ប្រព័ន្ធចង្កូតអេឡិចត្រូនិច ខណៈម៉ូដែលប្រើម៉ាស៊ីន Turbo-diesel ប្រើដៃចង្កូតប្រភេទ Hydraulic Power Steering។ បន្ថែមពីនេះឡាន SUV Hybrid ថ្មីនេះ នៅមានរន្ធដោតភ្លើងកម្លាំង 200V/1500W សម្រាប់ប្រើប្រាស់គ្រឿងបរិក្ខាអគ្គិសនីមួយចំនួនថែមទៀតផង។
នៅផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់បង្ហាញព័ត៌មាន Digital Instrument Cluster ទំហំ 12.3-inch, ប្រព័ន្ធបំពងសំឡេងម៉ាក JBL ចំនួន 14 គ្រាប់ និងនៅលើម៉ូដែល Sahara ZX មានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តពីរភ្ជាប់នៅលើកៅអី។ ចំពោះស្តង់ដារប្រើប្រាស់ទូទៅ គឺដូចគ្នានឹងម៉ូដែលប្រើម៉ាស៊ីនម៉ាស៊ូតដែល ក្នុងនោះរាប់បញ្ចូលនូវប្រព័ន្ធមុខងារសុវត្ថិភាព advanced safety រួមមានប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ “autonomous emergency braking (AEB) រួមជាមួយប្រព័ន្ធ pedestrian and daytime cyclist detection, adaptive cruise control, lane-keep assist via braking, traffic sign recognition, blind-spot monitoring, rear cross-traffic alert, front and rear parking sensors, និង door exit warning ជាដើម៕