ស្វែងរកពួកយើង:

Toyota LandCruiser 300 Series ប្រើប្រាស់ Hybrid នឹងមានវត្តមាននៅអូស្រ្តាលីនៅឆ្នាំ 2026

ដោយ

Koun Jab Luffy

25 មិថុនា 2025 12:26 ថ្ងៃត្រង់

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនម៉ូដែល LandCruiser 300 Series hybrid ហើយនិងបានបញ្ជាក់ថា រថយន្តថ្មីនេះ នឹងមានដាក់លក់នៅលើទីផ្សារប្រទេសអូស្រ្តាលីនាពាក់កណ្តាលឆ្នាំ 2026 ខាងមុខទៀតផង។ សម្រាប់ម៉ូដែលនេះត្រូវបានក្រុមហ៊ុនបញ្ជាក់ថា ក៏នឹងមានការតម្លើងនូវប្រព័ន្ធ “performance hybrid” ដូចអ្វីដែលយើងបានឃើញមាននៅលើឡាន Tundra truck អញ្ចឹងដែរ។ សូមជំរាបថា រថយន្តស៊េរីថ្មីម៉ូដែល LC300 Hybrid ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារមជ្ឈឹមបូពា៍ ដោយមានការប្រើប្រាស់នូវម៉ូទ័រកម្លាំង 336kW និងមានកម្លាំងរមួល 790Nm។
ជាមួយនិងវត្តមានរបស់រថយន្ត LC300 hybrid នៅពេលនេះ ត្រូវបានក្រុមហ៊ុន Toyota ធ្វើការបំពាក់នូវម៉ាស៊ីនប្រភេទ Twin-Turbocharged ចំណុះ 3.4-លីត្រ V6 ហើយនឹងអមដោយម៉ូទ័រអគ្គិសនី ហើយចំពោះប្រព័ន្ធ hybrid ថ្មី ដែលប្រើប្រាស់នៅលើ LC300 ថ្មីនេះ គឺមិនដូចគ្នាជាមួយនិងប្រព័ន្ធ hybrid ដែលធ្លាប់ប្រើប្រាស់់នៅឡាន Camry នោះទ។ សម្រាប់ការបង្ហាញខ្លួនរបស់ LC300 Hybrid នៅលើទីផ្សារអារ៉ាប់អឺមើរ៉ាត នាពេលថ្មីៗនេះ គឺជិះចម្ងាយ 100 គឺឡូម៉ែត្រ ស៊ីប្រេង 9.1 លីត្រ។ ប៉ុន្តែជាមួយនិងវត្តមាននៅលើផ្សារអូស្ត្រាលីគឺខុសគ្នា ដោយសារក្រុមហ៊ុនបានប្រើប្រាស់នូវម៉ាស៊ីនចំណុះ 3.3-លីត្រ ប្រភេទ V6 ហើយជាម៉ាស៊ីនម៉ាស៊ូតទៀតផង។
Article image
ប្រៀបធៀបគ្នាជាមួយនិងម៉ាស៊ីន twin-turbo V6 without ជាមួយនិង hybrid system សម្រាប់ម៉ូដែលនៅលើទីផ្សារអារ៉ាប់អឺមើរ៉ាត គឺ hybrid អាចធ្វើការសន្សំសំចៃប្រេងបាន 1.7L/100km ហើយក៏មានការផ្តល់នូវកម្លាំង 25kW/140Nm ទៀតផង។ ប៉ុន្តែបើមើលជាមួយម៉ាស៊ីន V6 diesel engine នៅលើទីផ្សារអូស្ត្រាលីវិញ ប្រព័ន្ធ hybrid ថ្មីនេះ ផ្តល់នូវកម្លាំង 109kW/90Nm។ ហើយបើនិយាយពីការឌីស្សាញសម្រាប់ម៉ូដែលនៅលើទីផ្សារអារ៉ាប់អឺមើរ៉ាត LandCruiser 300 Series Hybrid គឺមានការកែប្រែការឌីស្សាញខាងក្នុងបន្តិច។ ចំពោះភាពខុសគ្នាវិញ រវាងឡាន hybrid និង non-hybrid គឺខុសគ្នា ដោយម៉ូដែល hybrid មានទំហំផ្ទុកត្រឹមតែ 98-លីត្រប៉ុណ្ណោះ ដោយតូចជាងម៉ូដែលស្តង់ដារ 12 លីត្រ។
Article image
Toyota LandCruiser 300 Series Hybrid នឹងមានវត្តមាននៅអូស្រ្តាលីនៅពាក់កណ្តាលឆ្នាំ 2026 ខាងមុខនេះ ខណៈដែល តម្លៃ ក៏ដូចជាលក្ខណៈសម្បត្តិទូទៅរបស់រថយន្តនេះនៅមិនទាន់មានការទម្លាយចេញនៅឡើយទេ។
Article image
Toyota LandCruiser 300 Series ប្រើប្រាស់ Hybrid នឹងមានវត្តមាននៅអូស្រ្តាលីនៅឆ្នាំ 2026