ស្វែងរកពួកយើង:

Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង

ដោយ

Koun Jab Luffy

27 វិច្ឆិកា 2025 10:43 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញឡាន RAV4 ស៊េរីថ្មីឆ្នាំ 2026 សម្រាប់ទីផ្សារប្រទេសចិន ដោយចែកចេញជា 2 ម៉ូដែល គឺ Toyota RAV4 ចូលរួមសហការណ៍ផលិតដោយ ក្រុមហ៊ុន FAW-Toyota និង Toyota Wildlander ចូលរួមសហការណ៍ផលិតដោយ ក្រុមហ៊ុន GAC-Toyota ខណៈតម្លៃរបស់វាគឺចាប់ពីខ្ទង់ $23,900 ដល់ $32,500 ប៉ុណ្ណោះ។
ឡាន Toyota ជប៉ុនកាត់ចិនទាំង 2 ម៉ូដែលនេះ សុទ្ធសឹងតែប្រើគ្រោងឆ្អឹងប្រភេទ TNGA-K ប៉ុន្តែអ្វីដែលខុសប្លែកពី RAV4 Spec Global នោះ គឺម៉ាស៊ីន។ វាចែកចេញជា 2 ជម្រើសគឺ៖ ទី 1 ម៉ាស៊ីនសាំង ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 169 HP និងទី 2 ម៉ាស៊ីន Hybrid ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង ប្រើប៉ុង 1 មានកម្លាំង 194 HP និង ប្រើប៉ុង 2 មានកម្លាំង 236 HP។ ឡានថ្មីនេះ បំពាក់យ៉ាន់កង់ទំហំ 18 អ៊ីញ ឬ 20 អ៊ីញ ទៅតាមជម្រើស Option ហើយមានប្រវែងខុសគ្នាបន្តិចបន្តួច (Wildlander ប្រវែង 4.6m vs RAV4 ប្រវែង 4.62m)។
Article image
អ្វីដែលជាចំណុចខ្លាំងនោះគឺ ពួកវាមានសភាពទំនើបខុសពីប្រភេទ Global ដោយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 15.6 អ៊ីញ, កុងទ័រឌីជីថល ទំហំ 8.8 អ៊ីញ និង កុងទ័របាញ់លើកញ្ចក់ ទំហំ 26.4 អ៊ីញ ទៀតផង។ ក្រៅពីនោះក៏មាន Option ពិសេសៗជាច្រើនទៀត ដូចជា ដំបូលកញ្ចក់ធំ Panoramic Sunroof, កៅអីស្បែក មានមុខងារក្តៅត្រជាក់, ភ្លើងឌីម 64 ពណ៌, មុខងារចាប់សម្គាល់ផ្ទៃមុខ និង មុខងារបញ្ជាដោយសំឡេង ផងដែរ៕
Article image
Toyota RAV4 ជប៉ុនកាត់ចិនទំនើបឡូយកប់! ចេញលក់តម្លៃតែជាង 2 ម៉ឺនដុល្លារស្តើង