ស្វែងរកពួកយើង:

Toyota RAV4 ម៉ូដែល PHEV ក្លាយជារថយន្តលក់ដាច់ខ្លាំងបំផុតក្នុងទីផ្សារអូស្រ្តាលីនាឆ្នាំ 2024

ដោយ

Koun Jab Luffy

10 មករា 2025 08:33 ព្រឹក

អាន 2 នាទី

Article image
Toyota បានបំបែកកំនត់ត្រាលក់រថយន្តម៉ូដែល RAV4 Hybrid បានចំនួន 55,902 គ្រឿង ក្នុងប្រទេសអូស្ត្រាលីក្នុងឆ្នាំ 2024 ដោយមានចំណែកទីផ្សារកើនឡើងប្រមាណ 95.2% នៃការលក់សរុបរបស់ក្រុមហ៊ុន។ Toyota បានបញ្ចូលរថយន្តម៉ាក RAV4 ទីជាប្រភេទ Plug-in-Hybrid កាលពីពាក់កណ្តាលឆ្នាំ2024 រួមជាមួយម៉ូដែល Kluger, Corolla Cross, Yaris Cross, Camry, Corolla និង Yaris ដែលកំពុងមានតម្រូវការអតិថិជនកើនឡើងសម្រាប់រថយន្តម៉ាក Toyota Hybrid។
ភាពលេចធ្លោរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota គឺការផ្តល់នូវជំនឿជាក់ដល់អតិថិជនរបស់ខ្លួនសម្រាប់ទីផ្សាររថយន្តកូនកាត់ ឬ Plug-in-hybrid ជាមួយការដាក់បញ្ចូលម៉ូដែល RAV4, Corolla, Camry, Kluger, Corolla Cross និង Yaris Cross ដែលជាម៉ូដែលលក់ដាច់បំផុតទាំងប្រាំមួយក្នុងឆ្នាំ2024 ដោយបាននាំមុខរថយន្ត Hyundai Kona, GWM Haval H6, Lexus NX និង GWM Haval Jolion។
Article image
យោងទៅលើទិន្នន័យលក់រថយន្តថ្មីរបស់ស្ថាប័ន VFACTS ដែលត្រូវបានចេញផ្សាយដោយសភាឧស្សាហកម្មសហព័ន្ធ យានយន្តហៅកាត់ថា FCAI រាយការណ៍ថា រថយន្តកូនកាត់ឬ Plug-in-hybrid ចំនួន 172,696 គ្រឿងត្រូវបានចែកចាយនៅក្នុងប្រទេសអូស្ត្រាលីកាលពីឆ្នាំមុន ដែលស្មើនឹង 14.0% នៃចំណែកទីផ្សារលក់រថយន្តសរុបចំនួន 1,237,287 គ្រឿង កើនឡើងប្រមាណ 76% បើធៀបនឹងឆ្នាំ 2023 ដែលរថយន្ត Plug-in-hybrid លក់បានចំនួនតែ 98,108 គ្រឿង មានចំណែកទីផ្សារលក់ប្រមាណតែ 8% ប៉ុណ្ណោះ។
Toyota លក់រថយន្ត Plug-in-hybrid សរុបបានចំនួន 112,653 គ្រឿង នៃចំនួនការលក់រថយន្តទាំងអស់ក្នុងឆ្នាំ 2024 ហើយក៏ជាចំនួនលក់បានច្រើនជាងម៉ាករថយន្តផ្សេងទៀតនៅក្នុងប្រទេសអូស្ត្រាលី។ Toyota បានកាន់កាប់ចំណែកទីផ្សាររថយន្ត Plug-in-hybrid ប្រមាណ 65.2% ធៀបនឹង 19.5% សម្រាប់ទីផ្សាររថយន្តថ្មីសរុប។
Article image
បន្ថែមពីនេះ Toyota ក៏បានបង្កើនការលក់រថយន្តម៉ាកប្រណិតពីស្រឡាយ Lexus ប្រមាណ 70.7% ថែមទៀតផង។ Toyota Corolla គឺជារថយន្ត Plug-in-hybrid ដែលលក់ដាច់ជាងគេលំដាប់លេខទីពីររបស់ Toyota នៅទីផ្សារប្រទេសអូស្ត្រាលីដែលលក់បានចំនួន 19,460 គ្រឿង តាមពីក្រោយដោយរថយន្ត Camry ដែលលក់បានចំនួន 14,475 គ្រឿង, Kluger លក់បានចំនួន 8,212 គ្រឿង, Corolla Cross លក់បានចំនួន 7,727 គ្រឿង និង Yaris Cross លក់បានចំនួន 5,266 គ្រឿង៕