ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានធ្វើការប្រកាសចេញរថយន្ត Full-size Pick up ស៊េរីថ្មីឆ្នាំ 2027 Toyota Tundra ជាផ្លូវការណ៍ ហើយរថយន្ត Pick up ខ្នាតយក្សស៊េរីថ្មីនេះ ត្រៀមចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនៅចុងឆ្នាំ 2026 នេះ ខណៈសម្រាប់ទីផ្សារអូស្ត្រាលីក្រុមហ៊ុនមិនទាន់បានបញ្ជាក់កាលបរិច្ឆេទជាផ្លូវការណ៍នៅឡើយទេ។

Toyota Tundra Facelift ឆ្នាំ 2027 ប្រើប្រព័ន្ធប៊ូម Old Man Emu Suspension និងបច្ចេកវិទ្យាកម្សាន្តជំនាន់ថ្មីដែលប្រើនៅលើ RAV4 ស៊េរីចុងក្រោយ
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានធ្វើការប្រកាសចេញរថយន្ត Full-size Pick up ស៊េរីថ្មីឆ្នាំ 2027 Toyota Tundra ជាផ្លូវការណ៍ ហើយរថយន្ត Pick up ខ្នាតយក្សស៊េរីថ្មីនេះ ត្រៀមចេញលក់នៅទីផ្សារសហរដ្ឋអាមេរិកនៅចុងឆ្នាំ 2026 នេះ ខណៈសម្រាប់ទីផ្សារអូស្ត្រាលីក្រុមហ៊ុនមិនទាន់បានបញ្ជាក់កាលបរិច្ឆេទជាផ្លូវការណ៍នៅឡើយទេ។
Toyota Tundra Facelift ឆ្នាំ 2027 ទទួលបានការកែប្រែផ្នែករចនាថ្មីទាំងរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុង ដែលធ្វើឲ្យរថយន្ត Pick up ខ្នាតយក្សរបស់ជប៉ុនមួយនេះ កាន់តែមានភាពអំណាច និងភាពទំនើបទាន់សម័យសម្រាប់ការប្រើប្រាស់។ នៅផ្នែកកាប៊ីនក្នុងរបស់ Tundra Facelift ឆ្នាំ 2027 ទទួលបានការបំពាក់នូវប្រព័ន្ធកម្សាន្តជំនាន់ថ្មីរបស់ Toyota ដែលបានប្រើដំបូងនៅលើ Toyota RAV4 SUV ស៊េរីថ្មីចុងក្រោយ។ បន្ថែមពីនេះរថយន្ត Pick up ស៊េរីថ្មីនេះ ក៏បានបំពាក់នូវប្រព័ន្ធប៊ូម off-road suspension ម៉ាក Old Man Emu ផលិតដោយក្រុមហ៊ុន ARB របស់ប្រទេសអូស្ត្រាលីថែមទៀតផង។
រថយន្ត Toyota Tundra ស៊េរីថ្មីឆ្នាំ 2027 បានបំពាក់នូវប្រព័ន្ធកម្មវិធីកម្សាន្តជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន “Arene infotainment software” ដែលក្នុងមាននៅការដំឡើងមកជាមួយបច្ចេកវិទ្យាអេក្រង់ថាច់ស្រ្គីននៅកណ្តាលទំហំ 14-inch, មានប្រព័ន្ធមុខងារ smartphone-like interface, 5G network connectivity, Dashcam, និងប្រព័ន្ធសោរ “digital phone key” ជាដើម។ អ្វីដែលជាចំនុចខុសគ្នាជាមួយនឹងម៉ូដែល RAV4 និង Lexus ES ស៊េរីថ្មីចុងក្រោយ គឺនៅលើ Tundra ឆ្នាំ 2027 មានប្រើប្រាស់នូវប៊ូតុង Physical control សម្រាប់ការកំណត់បញ្ជាមុខម៉ាស៊ីនត្រជាក់ និងមុខងារកម្សាន្ត។ ជាមួយនឹងការបំពាក់នូវប្រព័ន្ធកម្សាន្តថ្មីនេះ ដៃចង្កូតរបស់ Tundra 2027 ក៏មានការឌីស្សាញថ្មី និងកុងទ័របង្ហាញព័ត៌មានក្រោយដៃចង្កូតក៏មានការកែប្រែមុខមាត់ថ្មីផងដែរ។
ចំនុចផ្លាស់ប្តូរថ្មីៗផ្សេងទៀតនៅលើ Toyota Tundra 2027 មានដូចជាមុខងារសាកភ្លើងចេញ Vehicle-to-load (V2L) កម្លាំង 2.4kWh ដែលបំលែងចេញពីប្រព័ន្ធ i-Force Max performance hybrid, ប្រើរន្ធសាកភ្លើងប្រភេទ USB-C ទាំងអស់ រួមនឹងប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ Toyota Active Safety Suite ជាដើម។ រថយន្ត Toyota Trailhunter ស៊េរីថ្មីនេះ ប្រើប្រាស់សម្បកកង់ម៉ាក Michelin LTX ខ្នាត 265/70R18 ជាមួយយ៉ាន់ពណ៌ទង់ដែង “bronze-coloured alloy wheels”, បង្កើនប្រសិទ្ធិភាពប្រព័ន្ធប៊ូម Old Man Emu off-road suspension, ប្រព័ន្ធ front recovery hooks, underbody protection និង កញ្ចប់គ្រឿងលេងបន្ថែមផ្តាច់មុខ “exclusive badging”។
បន្ថែមពីនេះ Tundra ឆ្នាំ 2027 ក៏មានបំពាក់នូវប្រព័ន្ធកំណត់មុខងារបើកបរ multi-terrain select system, Crawl Control off-road cruise control, ជាមួយមុខងារចាក់សោរប៉ុងក្រោយ locking rear differential ថែមទៀតផង។ ដោយឡែកសម្រាប់លក្ខណៈសម្បត្តិ និងសមត្ថភាពលម្អិត រួមនឹងតម្លៃរបស់រថយន្ត Full-size Pick up ស៊េរីឆ្នាំ 2027 មួយនេះ ក្រុមហ៊ុនមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕