ស្វែងរកពួកយើង:

Toyota ចេញឡាន SUV ថ្មី ស្រដៀង RAV4 ឯតម្លៃចាប់ពីខ្ទង់ $27,000 ប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

15 សីហា 2025 01:26 រសៀល

អាន 2 នាទី

Article image
នេះគឺជាឡាន Toyota Wildlander ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិន ដោយមានតម្លៃចាប់ពីខ្ទង់ $27,000 ឡើងទៅ។ គួរឲ្យដឹងដែរថា Toyota Wildlander ត្រូវបានផលិតដោយក្រុមហ៊ុន Toyota និង GAC ហើយប្រើម៉ាស៊ីនសាំង ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 169 HP ហើយមានទាំងជម្រើស ប្រើប៉ុង 1 (FWD) និង ប៉ុង 2 (AWD)។
បន្ថែមពីនេះ ឡានថ្មីនេះ ក៏មានជម្រើសម៉ាស៊ីន Hybrid ចំណុះ 2.0L កម្លាំង 150HP និង ចំណុះ 2.5L កម្លាំង 182HP ហើយមានទាំងជម្រើស ប្រើប៉ុង 1 (FWD) និង ប៉ុង 2 (AWD) ដូចគ្នា ផងដែរ។ យ៉ាងណាមិញ ឡាន Toyota Wildlander ថ្មីនេះ បានយកការឌីហ្សាញជាច្រើន ស្រដៀងទៅនឹង Toyota RAV4 ដែរ ដូចជា ប៉ាណាមុខរចនារាងសំបុកឃ្មុំ ហើយបានខ្ចីការឌីហ្សាញផ្សេងទៀតពី RAV4 Woodland និង RAV4 Adventure ក៏ដូចជា RAV4 GR Sport ទៀតផង។
Article image
សូមបញ្ជាក់ថា ឡាន SUV ជប៉ុនកាត់ចិន មួយនេះ មានប្រវែងតួខ្លួន 4.6m ទទឹង 1.85m កម្ពស់ 1.68m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.69m។ យ៉ាងណាក៏ដោយ សម្រាប់ព័ត៌មានលម្អិតបន្ថែមពាក់ព័ន្ធនឹង Toyota Wildlander ថ្មីនេះ នៅមិនទាន់ត្រូវបានបង្ហាញនោះទេ ដូច្នេះយើងមានតែរង់ចាំមើលទៀតប៉ុណ្ណោះ៕
Toyota ចេញឡាន SUV ថ្មី ស្រដៀង RAV4 ឯតម្លៃចាប់ពីខ្ទង់ $27,000 ប៉ុណ្ណោះ!