ស្វែងរកពួកយើង:

Toyota ចេញឡានអគ្គិសនីថ្មីមួយទៀតហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

21 ធ្នូ 2024 01:01 រសៀល

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសចេញនូវរថយន្តអគ្កិសនីសេរីថ្មីរបស់ខ្លួនមួយម៉ូដែលបន្ថែមទៀតហើយដើម្បីជាការឆ្លើយតបនឹងតម្រូវការកើនឡើងនៃរថយន្តដើរដោយថាមពលអគ្គិសនី ក៏ដូចជាដើម្បីធ្វើការប្រកួតប្រជែងជាមួយនិងដៃគូររបស់ខ្លួនផងដែរ។ រថយន្តថ្មី  ដែលទើបតែបង្ហាញខ្លួននៅពេលនេះ គឺមានឈ្មោះថា Urban Cruiser នឹងអាចមានតម្លៃចាប់ពី $23,000 ឡើងទៅ។
រថយន្តអគ្គិសនីថ្មីនេះមានជម្រើសចំនួន 3 ប្រភេទគឺ ទី 1 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 142 HP និង ទី 2 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) មានកម្លាំង 172 HP ហើយនិង ទី 3 ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 182 HP។ រថយន្តនេះ ក៏មានផ្តល់ជម្រើសអាគុយចំនួន 2 ប្រភេទផងដែរ គឺ 49 kWh និង 61 kWh ដែលសាកភ្លើងមួយពេញ អាចឲ្យវាបើកបរបានចម្ងាយ ដល់ទៅ 400 KM ឯណោះ។
Article image
រថយន្តអគ្គិសនីថ្មីមួយនេះ មានប្រវែងតួខ្លួន 4.28m ស្តិតនៅចន្លោះរវាងម៉ូដែល Toyota Yaris Cross និង Toyota C-HR ហើយការឌីហ្សាញរូបរាងរបស់វា បានខ្ចីពីគំរូឡាន Toyota Urban SUV Concept ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។ នៅផ្នែកខាងមុខ វាបានបំពាក់សំណុំចង្កៀងមុខ LED ដែល Toyota ហៅថា Hammerhead Headlights ហើយមានបំពាក់ស្តុបក្រោយ LED យ៉ាងស្រស់ស្អាត និងមានការឌីហ្សាញតួខ្លួន 2 ពណ៌ មើលទៅពិតជាទាក់ទាញ។
Article image
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វារៀបចំបានស្អាត និងគួរឲ្យទាក់ទាញ ជាមួយនឹង Option ពិសេសៗជាច្រើន ដូចជា កុងទ័រឌីជីថលទំហំ10.25 អ៊ីង, អេក្រង់កម្សាន្ត Touchscreen ទំហំ 10.1 អ៊ីង, Speaker ម៉ាក JBL, ដំបូលកញ្ចក់ Sunroof, ហ្វ្រាំងដៃអេឡិចត្រូនិច, ហ្វ្រាំង Auto Hold, ចង្កឹះលេខអេឡិចត្រូនិច ក៏ដូចជាប្រព័ន្ធជំនួយ ADAS ស្តង់ដារ ជាច្រើនទៀតផង។
Article image
ថ្វីបើជាឡាន SUV ខ្នាតតូចមែន ប៉ុន្តែ Toyota Urban Cruiser នេះ មានកាប៊ីនខាងនៅក្នុងធំទូលាយគួរសម ដោយមានប្រវែងពីកង់មុខទៅកង់ក្រោយ 2.7m ពោលគឺវែងជាង Toyota Yaris Cross ដល់ទៅ 140mm ឯណោះ។ បន្ថែមពីនេះ កៅអីអង្គុយខាងក្រោយ អាចរំកិល និងសារ៉េបាន សម្រាប់ដាក់អីវ៉ាន់បានកាន់តែច្រើន ទៀតផង។ សូមបញ្ជាក់ថា Toyota Urban Cruiser នឹងចេញលក់ជាផ្លូវការ នៅក្នុងខែមករា ឆ្នាំ 2025 ខាងមុខនេះ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែម នឹងចេញនៅពេលនោះផងដែរ។
Article image