ស្វែងរកពួកយើង:

Toyota ត្រៀមបញ្ចេញឡានអគ្គិសនីស៊េរីថ្មី នៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2025

ដោយ

Koun Jab Luffy

26 កុម្ភៈ 2025 12:48 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota ត្រៀមខ្លួនរួចរាល់ក្នុងការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីនៅថ្ងៃទី 11 ខែមីនា ខាងមុខនេះ។ ហើយនៅពេលនេះ Toyota បានបញ្ចេញរូបភាព និងវីដេអូ teaser ខ្លីមួយ ដែលបង្ហាញថា រថយន្តអគ្គិសនីសេរីថ្មីនេះ គឺជាផលិតផលដែលកើតចេញពី គំរូផលិតផលរថយន្ត bZ Compact SUV ដែលក្រុមហ៊ុនបានបង្ហាញកាលពីឆ្នាំ 2022។
ទោះជាយ៉ាងណានៅក្នុងវីដេអូបានបង្ហាញថា រថយន្តអគ្គិសនី Compact SUV ស៊េរីថ្មីនេះ នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 12 ខែមីនាខាងមុខនេះ ខណៈដែលតាមសេចក្តីប្រកាសពី Toyota ផ្ទាល់បានបញ្ជាក់ថា នឹងរៀបចំព្រឹត្តិការណ៍ដាក់បង្ហាញរថយន្តអគ្គិសនីម៉ូដែលថ្មីនៅថ្ងៃទី 11 ក្នុងខែមីនា ឆ្នាំ 2025។ យ៉ាងណាមិញ សម្រាប់កាលបរិច្ឆេទ គឺអាស្រ័យទៅលើពេលវេលាតាមតំបន់ផ្សេងៗគ្នា។
Article image
រូបភាពបានបង្ហាញថា រថយន្តអគ្គិសនីស៊េរីថ្មីរបស់ Toyota គឺមានការរចនាបថបែបស្លីម លក្ខណៈ Fastback design ជាមួយនឹងការរចនាបែបកោងមូលពីផ្នែកត្រគៀករថយន្តរហូតដល់ផ្នែកខាងមុខ។ ហើយផ្នែកខាងមុខមានការរចនារំលេចជាមួយចង្កៀង LED ស្លីមអូសកាត់ចំហៀងម្ខាងទៅម្ខាង ជាមួយបណ្តុំចង្កៀងរចនារាងអក្សរ V។ ទោះជាយ៉ាងណា Toyota បានបង្ហើបប្រាប់នៅឈ្មោះម៉ូដែលរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួននៅឡើយទេ។
បើផ្អែកទៅលើគំរូរថយន្ត bZ ដែលបង្ហាញចេញកាលពីឆ្នាំ 2022 បានឲ្យដឹងថា រថយន្តអគ្គិសនីស៊េរីថ្មីនេះ មានប្រវែងបណ្តោយ 4.54m និងកំពស់ 1.56m ហើយប្រសិនបើផលិតផលសម្រេចនៃគំរូរថយន្តស៊េរីថ្មីនេះ នៅរក្សារទំហំវិមាត្រដដែល មានន័យថា រថយន្ត bZ ម៉ូដែលថ្មីនេះ គឺមានទំហំតូចជាងប្រមាណ 150mm  និងកំពស់ទាបជាង 90mm ធៀបម៉ូដែល bZ4X បច្ចុប្បន្ន។
ប៉ុន្តែ គួរឲ្យស្តាយដោយសារតែមិនមានការទម្លាយចេញទាក់ទងនឹងកំលាំងម៉ូទ័រ និងទំហថ្មដែលត្រូវប្រើនៅលើរថយន្តអគ្គិសនី bZ ម៉ូដែលថ្មីរបស់ Toyota នោះទេ។ ហើយបើតាមគំរូរូបភាពបានបង្ហាញច្បាស់ថា រថយន្ត bZ គឺជាប្រភេទរថយន្ត Urban Cruiser electric SUV។ រថយន្តស៊េរីថ្មីនេះត្រូវបានប្រភពព័ត៌មានចចាមអារាមនិយាយថា នឹងមានជម្រើសប្រើកញ្ចប់ថ្មពីរទំហំផ្សេងគ្នា គឺ 49kWh និង 61kW។
ហើយសម្រាប់ម៉ូដែលដំណើរការដោយប្រព័ន្ធ  front-wheel-drive ឬ FWD គឺប្រើម៉ូទ័រអគ្គិសនីមួយមានជម្រើសកំលាំង 142 សេះ និង 172 សេះ ជាមួយកញ្ចប់ថ្មទំហំ 49kWh ចំនែកម៉ូដែលប្រើប្រព័ន្ធ All-wheel-drive វិញ គឺប្រើម៉ូទ័រអគ្គិសនីពីរនឹងបង្កើនកំលាំងម៉ូទ័រឡើងដល់ 182 សេះ ដែលនឹងធ្វើឲ្យរថយន្តអគ្គិសនី Crossover ស៊េរីថ្មីនេះ ផ្តល់ជូននៅជម្រើសកំលាំងម៉ូទ័រច្រើនជម្រើសផ្សេងគ្នាតាមតម្រូវការ និងតាមកញ្ចប់ថវិការបស់អតិថិជន។
Article image
សម្រាប់លក្ខណៈសម្បត្តិជាក់លាក់ផ្លូវការណ៍ និងតម្លៃរបស់ Toyota bZ EV ម៉ូដែលថ្មី យើងនឹងបានដឹងនៅថ្ងៃប្រកាសចេញផ្លូវការណ៍នៅថ្ងៃទី 11 ឬ 12 ខែមីនា ឆ្នាំ 2025 ខាងមុខនេះ៕
Toyota ត្រៀមបញ្ចេញឡានអគ្គិសនីស៊េរីថ្មី នៅថ្ងៃទី 11 ខែមីនា ឆ្នាំ 2025