ស្វែងរកពួកយើង:

Toyota បញ្ចេញនូវ Prius ស៊េរីឆ្នាំ 2025 ថែម Option ពិសេស តម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ

Koun Jab Luffy

11 មករា 2025 07:57 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន Toyota Prius ស៊េរីឆ្នាំ 2025 ដែលទើបតែបានបង្ហាញខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក ហើយវាមានតម្លៃចាប់ពីខ្ទង់ $28,000 ដល់ $36,000 អាស្រ័យលើ Option។ សម្រាប់ស៊េរីថ្មីនេះ Toyota បានបន្ថែម Option មួយទៀត គឺ Prius Nightshade ដែលស្ថិតនៅលើម៉ូដែល LE និង XLE ហើយមានទាំងជម្រើសប្រើប៉ុង 1 និង ប៉ុង 2 ដោយមានបំពាក់យ៉ាន់កង់ទំហំ 19 អ៊ីញ, ប្រើតែមពណ៌ខ្មៅមួយជុំឡាន, បំពាក់អង់តែនព្រុយត្រីឆ្លាមពណ៌ខ្មៅ, ដៃទ្វារពណ៌ខ្មៅ និង ស៊ុមកាងមុខមានហាយឡាយពណ៌ខ្មៅ ផងដែរ។
មិនតែប៉ុណ្ណោះ នៅលើរថយន្តនេះ ក៏មានបំពាក់កៅអីមុខ ប្រភេទ SofTex អាចចុចសារ៉េអូតូ 8 បែប និងមានហាយឡាយ Carbon Fiber នៅលើតាបឡូទៀតផង។ ចំពោះ Prius Nightshade នេះ ក៏មានផ្តល់ជម្រើសពណ៌ពិសេស គឺ Karashi ដែលជាពណ៌លឿងស្រស់ មើលទៅពិតជាទាក់ភ្នែកតែម្តង។
Article image
យ៉ាងណាមិញ គ្រប់ម៉ូដែល Prius ស៊េរីឆ្នាំ 2025 ទាំងអស់ គឺប្រើម៉ាស៊ីន Hybrid ចំណុះ 2.0L ទំហំ 4 ស៊ីឡាំង មានកម្លាំង 150 សេះ មានជំនួយពីម៉ូទ័រអគ្គិសនី 1 នៅកង់មុខ ដែលបង្កើនកម្លាំងសរុបដល់ 194 សេះ សម្រាប់ប្រភេទប្រើប៉ុងមុខ (FWD) និង កម្លាំង 196 សេះ សម្រាប់ប្រភេទប្រើប៉ុង 2 (AWD) ហើយមានកម្លាំងរមួល 188 NM។ ថ្វីបើមានកម្លាំងខ្លាំង និងសន្ទុះល្បឿនលឿនជាងមុនមែន ប៉ុន្តែឡាន Prius ជំនាន់ថ្មីនេះ កាន់តែស៊ីសាំងតិចជាងមុន ដោយ 100KM ស៊ីត្រឹម 4L ប៉ុណ្ណោះ។
Article image
មិនតែប៉ុណ្ណោះ ឡាន Toyota Prius ឆ្នាំ 2025 មានបំពាក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 មកស្តង់ដារ តែម្តង ដោយក្នុងនោះរួមមានមុខងារ ដូចជា៖
•ប្រព័ន្ធភ្លើងហ្វាកូតអូតូ Automatic High Beams
•ប្រព័ន្ធហ្វ្រាំងអូតូ Pre-Collision System with Pedestrian Detection
•ប្រព័ន្ធរក្សាឡានឲ្យនៅក្នុងគន្លង Lane Tracing Assist
•ប្រព័ន្ធចាប់សម្គាល់ស្លាកសញ្ញាចរាចរ Road Sign Assist
•ប្រព័ន្ធផ្តល់សញ្ញាពេលចាកចេញពីគន្លង ជាមួយមុខងារជំនួយដៃចង្កូត Lane Departure Alert with Steering Assist
•ប្រព័ន្ធកំណត់ល្បឿនថេរតាមយានយន្តខាងមុខ Full-speed Range Dynamic Radar Cruise Control
•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅចំហៀង Blind-spot Monitor
•ប្រព័ន្ធផ្តល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Rear Cross-traffic Alert
•ព្រមទាំង ប្រព័ន្ធជំនួយហ្វ្រាំងលើផ្លូវកោង Proactive Driving Assist ផងដែរ
Article image
Toyota បញ្ចេញនូវ Prius ស៊េរីឆ្នាំ 2025 ថែម Option ពិសេស តម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ!