ស្វែងរកពួកយើង:

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

08 កក្កដា 2025 08:56 ព្រឹក

អាន 2 នាទី

Article image
នេះគឺជាឡាន SUV អគ្គិសនីខ្នាតតូច Toyota Urban Cruiser EV ស៊េរីថ្មី ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ជាមួយនឹងតម្លៃខ្លួនចាប់ពីខ្ទង់ 3 ម៉ឺនដុល្លារជាង។ ឡានអគ្គិសនីរបស់ជប៉ុនមួយនេះ ជាក់ស្តែងជា Version អគ្គិសនីនៃឡាន Toyota Yaris Cross Hybrid ហើយបានខ្ចីគ្រោងឆ្អឹង Heartect-e Platform របស់ Suzuki មកប្រើ។
ឡាន SUV អគ្គិសនីខ្នាតតូច ផ្តល់ជម្រើសចំនួន 3 ប្រភេទគឺ៖
•ទី 1 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) ជាមួយកញ្ចប់អាគុយ ទំហំ 49 kWh មានកម្លាំង 142 HP អាចបើកបរបានចម្ងាយ 300 KM
•ទី 2 ប្រើម៉ូទ័រអគ្គិសនី 1 និង ប៉ុង 1 (FWD) ជាមួយកញ្ចប់អាគុយ ទំហំ 61 kWh មានកម្លាំង 172 HP អាចបើកបរបានចម្ងាយ 400 KM
•និង ទី 3 ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) ជាមួយកញ្ចប់អាគុយ ទំហំ 61 kWh មានកម្លាំង 182 HP អាចបើកបរបានចម្ងាយ 350 KM
Article image
ឡាន Toyota Urban Cruiser EV នេះ មានប្រវែងតួខ្លួន 4.28m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.7m ដែលផ្តល់ឲ្យនូវកាប៊ីនខាងក្នុងធំទូលាយ ជាពិសេសអ្នកដំណើរអង្គុយនៅផ្នែកខាងក្រោយ។ មិនតែប៉ុណ្ណោះ ការឌីហ្សាញផ្នែកខាងក្នុងរបស់វា ក៏មានលក្ខណៈទំនើបផងដែរ ជាមួយនឹងការបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 10.1 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 10.25 អ៊ីញ ហើយក៏មានប្រព័ន្ធភ្លើងឌីម Ambient Lighting ផងដែរ។
Article image
លើសពីនេះទៅទៀត Toyota Urban Cruiser EV បានខ្ចីមុខងារមួយចំនួនពី Toyota Land Cruiser ដូចជា មុុខងារ Downhill Assist Control និង Trail Mode សម្រាប់ការបើកបរនៅលើផ្លូវរអិល ទៀតផង៕
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ