ស្វែងរកពួកយើង:

Toyota ប្រកាសតម្លៃ 4Runner ឆ្នាំ2026 មានតម្លៃ4 ម៉ឺនដុល្លារស្តើង!

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2025 07:39 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញនូវតម្លៃលក់ នៃម៉ូដែល Toyota 4Runner ស៊េរីឆ្នាំ 2026 សម្រាប់ទីផ្សារសហរដ្ឋ អាមេរិក ដោយមានតម្លៃចាប់ពី $41,570 ថ្លៃជាងមុន $800។ យ៉ាងណាមិញ សម្រាប់ Toyota 4Runner ស៊េរីឆ្នាំ 2026 គឺមានច្រើនជម្រើសមែនទែន ប៉ុន្តែម៉ូដែលថ្លៃបំផុតនោះគឺ Toyota 4Runner TRD Pro i-FORCE MAX ដែលមានតម្លៃ $67,900 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
ឡាន SUV នេះ ផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 គឺ ទី 1 ម៉ាស៊ីនសាំង ចំណុះ 2.4L Turbo ទំហំ 4 ស៊ីឡាំង មានកម្លាំង 278 HP និង កម្លាំងរមួល 429 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ជម្រើសប៉ុង 2 (4WD) និង ទី 2 ម៉ាស៊ីន i-Force Max Hybrid ដែលមានកម្លាំង 326 HP និង កម្លាំងរមួល 630 NM ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ និង ប្រព័ន្ធបើកបរប៉ុង 2 (4WD) មកស្តង់ដារ តែម្តង។
Article image
SUV មួយនេះ ប្រើគ្រោងឆ្អឹងប្រភេទ TNGA-F ដែលមានប្រើលើម៉ូដែល Tacoma, Tundra, Land Cruiser, និង Lexus GX ជំនាន់ថ្មី ហើយមានប្រវែងតួខ្លួនវែងជាងម៉ូដែល Land Cruiser ទៅទៀត គឺ 4,95m ទទឹង 1,97m និង​ គម្លាតពីកង់មុខទៅកង់ក្រោយ 2,84m។
Article image
បើនិយាយពីលក្ខណៈពិសេសទៅលើការ Off-road វិញ 4Runner ស៊េរីថ្មី ផ្តល់នូវ Approach Angle 32 ដឺក្រេ, Departure Angle 24 ដឺក្រេ និង កម្ពស់ពីបាតឡានទៅដី 233mm។ វាក៏នឹងមានបំពាក់មុខងារ Multi-Terrain Select System ដែលអាចប្រើបានទាំង 4WD-High និង 4WD-Low ហើយក៏មានម៉ូដបើកបរជាច្រើន រួមទាំង Mud, Dirt, Sand និង Crawl Control ព្រមទាំង ប្រព័ន្ធជំនួយពេលចុះចំណោទ ទៀតផង។
Article image
ក្រៅពីនោះ វាក៏មានបំពាក់ Option ទំនើបៗជាច្រើនដែរ រួមទាំង កុងទ័រឌីជីថល ទំហំដល់ 12.3 អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំដល់ 14 អ៊ីញ, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, ពូកស្បែក និង Speaker JBL អាចដោះចេញពីឡានបាន ជាដើម។ បើនិយាយពីប្រព័ន្ធសុវត្ថិភាព និងជំនួយការបើកបរវិញ ឡាន Toyota 4Runner ស៊េរីឆ្នាំ 2025 មានបំពាក់ប្រព័ន្ធ Toyota Safety Sense 3.0 មកស្ត់ងដារ តែម្តង ដោយក្នុងនោះរួមមានមុខងារ ដូចជា៖
- ប្រព័ន្ធជំនួយហ្វ្រាំង និងដៃចង្កូតលើផ្លូវកោង Proactive Driving Assist
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្វ្រាំងបន្ទាន់ បញ្ឈប់ឡានដោយស្វ័យប្រវត្តិ Pre-Collision System with Pedestrian Detection
- ប្រព័ន្ធជំនួយលើដៃចង្កូត និងរំលឹកអ្នកបើកបរ ឲ្យស្ថិតក្នុងគន្លងត្រឹមត្រូវ Lane-departure Warning
- ប្រព័ន្ធកំណត់ល្បឿន និង បន្ថយល្បឿនបើកបរស្វ័យប្រវត្តិ តាមល្បឿនខាងមុខ Adaptive Cruise Control
- ប្រព័ន្ធរក្សាឡានឲ្យស្ថិតចំកណ្តាលគន្លងផ្លូវ Lane Tracing Assist
Article image