ស្វែងរកពួកយើង:

TrendForce: ការនាំចេញស្មាតហ្វូនអេក្រង់បត់នៅលើសកលនាឆ្នាំ 2023 កន្លងទៅនេះ គឺមានចំនួន 15.9 លានគ្រឿង

ដោយ

Koun Jab Luffy

23 កុម្ភៈ 2024 01:50 រសៀល

អាន 2 នាទី

Article image
ផ្អែកតាមរបាយការណ៌ចុងក្រោយរបស់ TrendForce បានធ្វើការប៉ាន់ស្មានថា ការនាំចេញស្មាតហ្វូនអេក្រង់បត់នៅលើទីផ្សារសកលនាឆ្នាំ 2023 កន្លងទៅនេះ គឺមានចំនួន 15.9 លានគ្រឿង ដែលតួរលេខនេះ គឺមានការកើន 25% ប្រៀបធៀបជាមួយនិងឆ្នាំមុន ខណៈដែលទីផ្សារស្មាតហ្វូនទូទៅគឺមានការកើនឡើងនូវចំណែកទីផ្សារបាន 1.4%។ TrendForce បានបញ្ជាក់ថា ការនាំចេញស្មាតហ្វូនអេក្រង់បត់បានមានចំនួនតិចតួចបែបនេះ គឺដោយសារតម្លៃស្មាតហ្វូនប្រភេទនេះ គឺមានថ្លៃខ្ពស់។
ត្រឡប់មកមើលក្រុមហ៊ុននីមួយៗវិញ មកដល់ឆ្នាំនេះ ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា នៅតែបន្តនាំមុខគេទៅលើការនាំចេញស្មាតហ្វូនអេក្រង់បត់បាននេះ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាត្បូងមួយនះ គឺមានចំណែកទីផ្សារខ្ពស់រហូតដល់ទៅ 66%។ ប៉ុន្តែតួលេខនេះមានការធ្លាក់ចុះ 17% ប្រៀបធៀបជាមួយឆ្នាំ 2022 កន្លងមក។ ជាមួយគ្នានេះ តាមការប៉ាន់ស្មានទុករបស់ក្រុមហ៊ុននេះ បានបង្ហាញថា ក្រុមហ៊ុន Samsung នឹងបន្តការធ្លាក់ចុះបន្ថែមទៀតដោយមកនៅត្រឹមតែ 60% នៅឆ្នាំ 2024 នេះ។
Article image
អ្វីដែលចាប់អារម្មណ៌ខ្លាំងនោះ គឺក្រុមហ៊ុន Huawei បានឡើងមកឈរនៅលើលេខរៀងទី 2 ដោយបានគ្រប់គ្រងចំណែកទីិផ្សារបាន 12% ខណៈដែលស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុនេនៅពេលនេះ គឺកំពុងតែមានតម្រូវការខ្ពស់ខ្លាំងមែនទែននៅក្នុងប្រទេសចិន។ TrendForce បានព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Huawei នឹងអាចមានចំណែកទីផ្សារកើនឡើងដល់ 20% សម្រាប់ឆ្នាំ 2024 នេះ។ ចំពោះក្រុមហ៊ុ Xiaomi ដែលជាអ្នកនាំមុខគេទៅលើ OEM នោះ គឺមានចំណែកទីផ្សារស្មាតហ្វូនអេក្រង់បត់បាន 5.4%។
សម្រាប់ឆ្នាំ 2024 នេះ ក្រុមហ៊ុនសិក្សាស្រាវជ្រាវ TrendForce នេះ ក៏បានធ្វើការព្យាករណ៌ទៅលើការនាំចេញស្មាតហ្វូនអេក្រង់បត់បានថ្មីៗនេះដូចគ្នា។ ក្រុមហ៊ុននេះ បានធ្វើនិយាយថា ការនាំចេញឆ្នាំ 2024 នេះ អាចនឹងមានការកើនឡើងដល់ទៅ 17.7 លានគ្រឿង ដោយអាចនឹងមានកំណើន 11%។ ហើយស្មាតហ្វូនបត់បាននេះ នឹងមានចំណែកទីផ្សារកើនឡើង 2% បន្ថែមទៀតនៅឆ្នាំ 2025 ខាងមុខ។
TrendForce: ការនាំចេញស្មាតហ្វូនអេក្រង់បត់នៅលើសកលនាឆ្នាំ 2023 កន្លងទៅនេះ គឺមានចំនួន 15.9 លានគ្រឿង