ស្វែងរកពួកយើង:

TSMC និង Toyota ចាប់ដៃគ្នាបង្កើតរោងចក្រផលិតឈីបតម្លៃ $5.26 ពាន់លានដុល្លារនៅលើទឹកដីជប៉ុន

ដោយ

Koun Jab Luffy

07 កុម្ភៈ 2024 10:44 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Taiwan Semiconductor Manufacturing Co (TSMC) ដែលជាក្រុមហ៊ុនផលិតនូវបន្ទះឈីបដ៏ធំរបស់ពិភពលោក បានបោះជំហានថ្មីមួយទៀតហើយទៅក្នុងទឹកដីប្រទេសជប៉ុន តាមរយៈនៃការបង្កើតនូវរោងចក្រផលិតឈីបទីពីរបស់ខ្លួននៅប្រទេសនេះ។ ការចូលទៅក្នុងប្រទេសជប៉ុននពេលនេះ ក្រុមហ៊ុន TSMC គឺបានចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុនផលិតរថយន្ត Toyota Motor Corp។
ក្រុមហ៊ុនធំៗទាំងពីរនេះ បានប្រកាសអោយដឹងថា ការចាប់ដៃគ្នានៅពេលនេះ ដៃគូរទាំងពីរ នឹងមានការផលិតបន្ទះឈីបសម្រាប់ផ្គត់ផ្គង់ទៅលើទីផ្សារសកល។ សម្រាប់ការសាងសង់រោងចក្រនេះ គឺនឹងធ្វើឡើងនៅចុងឆ្នាំនេះ ហើយក៏នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ 2027 ខាងមុខ។ TSMC ដែលគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតនៅលើពិភពលោកនេះ នឹងសាងសង់រោងចក្ររបស់ខ្លួននៅក្នុងខេត្ត Kumamoto ប្រទេសជប៉ុន។ សូមជំរាបថា គំនិតផ្តួចផ្តើមនេះ គឺធ្វើឡើងស្របតាមយុទ្ធសាស្រ្តបស់បលោក Fumio Kishida នាយករដ្ឋមន្រ្តីប្រទេសជប៉ុន គោលបំណងដើម្បី បង្កើនសមត្ថភាពផលិតឈីបនៅក្នុងប្រទេសប្រទេសជប៉ុន។
Article image
ការចាប់ដៃគ្នារវាង TSMC និង Toyota ត្រូវបានគេមើលឃើញថា គឺជាការវិវត្តន៍ថ្មីនៃការផលិតបន្ទះឈីប ក៏ដូចជាការនាំចេញបន្ទះឈីប រួមជាមួយនិងការពង្រីកសង្វាក់ផលិតកម្មទៅបន្ទះឈីបអោយកាន់តែមានទំហំធំជាងមុនផងដែរ។ ជាពិសេស គឺសម្រាប់ដំណោះស្រាយទៅលើកង្វះនៃការផ្គត់ផ្គង់បន្ទះឈីបនៅលើទីផ្សារស្មាតហ្វូន និងទីផ្សាររថយន្តតែម្តង។
Article image
ការវិនិយោគខាងលើនេះ គឺមានតម្លៃដល់ទៅ $5.26 ពាន់លានដុល្លារ។ រោងចក្រនេះ គឺនឹងធ្វើការផលិតបន្ទះឈីប ដែលមានខ្នាត 6nm និង 7nm។ ក្រុមហ៊ុនទាំងពីរនេះបានបញ្ជាក់ថា ការសាងសង់រោងចក្រនេះ គឺនឹងចាប់ផ្តើមនៅចុងខែនេះហើយ។ សម្រាប់សង្វាក់ផលិតកម្មទៅលើបន្ទះឈីបនៅក្នុងរោងចក្រនេះ នឹងចាប់ផ្តើមនៅឆ្នាំ 2027 ខាងមុខ ហើយរោងចក្រនេះ នឹងត្រូវការបុគ្គលិកដែលមានជំនាញខ្ពស់ដល់ទៅ 3,400 កន្លែងថែមទៀតផង។
TSMC និង Toyota ចាប់ដៃគ្នាបង្កើតរោងចក្រផលិតឈីបតម្លៃ $5.26 ពាន់លានដុល្លារនៅលើទឹកដីជប៉ុន