ស្វែងរកពួកយើង:

Ulefone Armor 27T Pro ស្មាតហ្វូនស៊េរីថ្មីបំពាក់ថ្មទំហំយក្ស 10,600mAh នឹងមកដល់ឆាប់ៗនេះជាមួយតម្លៃខ្ទង់ $350

ដោយ

Koun Jab Luffy

24 មិថុនា 2024 12:04 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតស្មាតហ្វូន Ulefone ទើបតែបានប្រកាសចេញស្មាតហ្វូនម៉ូដែល Ulefone 25T Pro កាលពីខែមុននេះ។ ហើយនៅពេលនេះ Ulefone ត្រៀមធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលទៀត គឺ Armor 27T Pro ក្នុងពេលឆាប់ៗនេះ។ នៅមុនពេលប្រកាសចេញមកដល់ ក៏មានព័ត៌មានទាក់ទងនឹងស្មាតហ្វូនស៊េរីថ្មីនេះត្រូវបានទម្លាយចេញផងដែរ។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា Ulefone Armor 27T Pro នឹងបំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា thermal camera ដែលផលិតដោយ FLIR ជាមួយបច្ចេកវិទ្យា MSX Technology និង VividIR ដែលប្រព័ន្ធកាមេរ៉ានេះមានសមត្ថភាពក្នុងការកំនត់វ៉ាស់នូវសីតុណ្ហភាពក្តៅបានរហូតដល់ 450 អស្សាសេ ហើយនិងអាចចាប់មើលឃើញនៅក្នុងទីងងឹតខ្លាំង ក្នុងចំណាំពន្លឺ ផ្សែងអ័ព្ទ និងផ្សែងក្រាស់ខ្លាំងជាដើម។ thermal camera ដែលបំពាក់នៅលើ Ulefone Armor 27T Pro គឺនឹងប្រើសែនស័រកាមេរ៉ា OmniVision OV64B1B ទំហំ 64MP Night Vision និងកាមេរ៉ាគោលទំហំ 50MP ជា Samsung GN1 Sensor។ ចំនែកសែនស័រសែលហ្វីវិញ គឺមានទំហំ 32MP ជាសែនស័រ Samsung GD1 Sensor។
Article image
Armor 27T Pro នឹងមានអេក្រង់ទំហំ 6.78-inch Full-HD+ LCD Display ល្បឿន 120Hz refresh rate។ ស្មាតហ្វូនដែកថែបស៊េរីថ្មីមួយនេះ ក៏នឹងបំពាក់ថ្មដែលមានទំហំយក្សដល់ទៅ 10,600mAh ជាប្រភេទថ្ម sub-zero solid-state battery ដែលមានភាពធន់នឹងសីតុណ្ហភាពក្នុងចន្លោះ -30 អស្សាសេ ទៅ 55 អស្សាសេ។ បន្ថែមពីនេះ Ulefone Armor 27T Pro ក៏គាំទ្របច្ចេកវិទ្យាសាកភ្លើងតាមខ្សែកំលាំង 33W Wired និងមិនប្រើខ្សែកំលាំង 30WWireless Charging ព្រមទាំងអាចសាកផ្ទេរថាមពលថ្មទៅកាន់ស្មាតហ្វូនផ្សេងបានតាមរយះមុខងារ reverse wireless charging ផងដែរ។
សម្រាប់ផ្នែកម៉ាស៊ីនវិញ Ulefone Armor 27T Pro នឹងប្រើបន្ទះឈីប MediaTek Dimensity 6300 SoC ដែលនឹងភ្ជាប់ដោយរ៉េមទំហំធំបំផុតដល់ 12GB LPDDR4X ជាមួយមុខងារពង្រីកទំហំរ៉េម Virtual RAM Expanded បានទំហំបន្ថែម 12GB និងអង្គម៉េមូរីទំហំ 256GB UFS3.1 ហើយក៏អាចដាក់បន្ថែមទំហំផ្ទុកពីក្រៅបានជាមួយ microSD បានដល់ទំហំ 2TB ឯណោះ។ ស្មាតហ្វូនដែកថែបស៊េរីថ្មីនេះ នឹងគាំទ្រការដំឡើងមកជាមួយ Android 14 ចេញពីប្រអប់ស្រាប់ថែមទៀតផង។ សម្រាប់ភាពធន់រឹងមាំរបស់ Ulefone Armor 27T Pro នេះ គឺទទួលបានវិញ្ញាណបនបត្របញ្ជាក់កម្រិត MIL-STD-810HCertification, ព្រមជាមួយប្រព័ន្ធការពារទឹក និងធូលីកម្រិតខ្ពស់បំផុត IP68/IP69K ផងដែរ។ Ulefone Armor 27T Pro មានប្រព័ន្ធបច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃនៅលើស៊ុមខាងស្តាំដៃ និងមានមុខងារ uSmart Connector 2.0។
Article image
ស្មាតហ្វូនស៊េរីថ្មីនេះ ក៏នឹងមានមកជាមួយនូវប៊ូតុង Custom key, USB-C, រន្ធកាសខ្នាត 3.5mm, ប្រព័ន្ធ IR Blaster និង NFC។ Armor 27T Pro នឹងមានជម្រើសតែមួយពណ៌ប៉ុណ្ណោះ គឺជាពណ៌ខ្មៅ ហើយអាចនឹងមានតម្លៃខ្ទង់ប្រហែល $350 ហើយស្មាតហ្វូនមួយនេះទំនងជានឹងដាក់ឲ្យកក់ទុកមុននៅក្នុងខែសីហាតាមរយះបណ្តាលក់ទំនិញ AliExpress។ ជាមួយគ្នានេះវាក៏មានដៃគូមួយទៀតផងដែរ គឺជាម៉ូដែលស្តង់ដារ Ulefone Armor 27 Pro ដោយម៉ូដែលនេះអាចនឹងបំពាក់សែនស័រ Ultrawide ទំហំ 50MP SK Hynix Hi5022Q ជំនួសឲ្យ Thermal 64MP Sensor នៅលើម៉ូដែល 27T Pro ហើយម៉ូដែល Armor 27 Pro អាចនឹងមានតម្លៃធូរថ្លៃជាង គឺខ្ទង់ប្រហែល $300 ប៉ុណ្ណោះ៕