ស្វែងរកពួកយើង:

Loading Ad...

Variable Aperture នៅលើ iPhone 18 Pro អាចនឹងមានតម្លៃប្រហែលជា 50% ខ្ពស់ជាង 7P Lens

ដោយ

ជុំ ប៉េងលីន

01 មិថុនា 2026 10:32 ព្រឹក

អាន 2 នាទី

Variable Aperture នៅលើ iPhone 18 Pro នឹងមានតម្លៃខ្ពស់ ហើយ Apple នឹងរ៉ាប់រ៉ងទៅលើថ្លៃដើមនេះ!
Article image
យោងតាមរបាយការណ៌ថ្មីៗនេះ បានបង្ហើបថា ស្មាតហ្វូន iPhone ជំនាន់ថ្មី ត្រកូល Pro របស់ក្រុមហ៊ុន Apple អាចនឹងមានការ Upgrade ទៅលើប្រព័ន្ធកាមេរ៉ាទៅកាន់កម្រិតមួយខ្ពស់បំផុតប្រៀបធៀបជាមួយនិងជំនាន់មុន។ ផ្អែកតាមរបាយការណ៍ចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីiPhone 18 Pro series នឹងមានការបំពាក់នូវ Variable-Aperture កម្រិតខ្ពស់ថ្មី ដែលនឹងបង្កើនទៅលើសមត្ថភាពនៃកាមេរ៉ាកាន់តែខ្លាំងក្លាក្នុងការប្រើប្រាស់។

ទៅលើការ Upgrade នៃប្រព័ន្ធកាមេរ៉ាខាងលើនេះ គឺមិនមែនមានតម្លៃថោកនោះទេ។ ប្រភពជាច្រើននៃឧស្សាហកម្មនេះអះអាងថា ប្រព័ន្ធ Lens system ថ្មីនេះអាចនឹងមានតម្លៃប្រហែលជា 50% ខ្ពស់ជាង 7P Lens ដែលប្រើប្រាស់នៅលើស្មាតហ្វូន Apple Pro iPhones នាពេលកន្លងមក។ ខណៈពេលដែលតម្លៃនៃ Hardware មានការកើនឡើងនោះ ក្រុមហ៊ុន Apple អាចនឹងបង្កើនទៅលើតម្លៃខ្ពស់សម្រាប់ស្មាតហ្វូន iPhone 18 Pro នេះ។

Article image
សម្រាប់ពេលនេះ របាយការណ៍ជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងមានសឆន្ទះក្នុងការជួយកាត់បន្ថយទៅលើការឡើងថ្លៃមួយចំនួននៃស្មាតហ្វូនថ្មីរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Apple អាចនឹងរក្សានូវកាមេរ៉ា 3 គ្រាប់ខាងក្រោយដែលមានកាមេរ៉ាទំហំ 48MP ហើយការផ្លាស់ប្តូរទៅលើ Variable Aperture នេះអាចធានាបាននូវការទទួលយកពន្លឺបានច្រើននៅកន្លែងដែលមានពន្លឺទាប។ ស្មាតហ្វូនជាច្រើនជំនាន់ថ្មីនេះ អាចនឹងប្រើប្រាស់នូវបន្ទះឈីប A20 Pro ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple និង Camera App iOS 27 ផងដែរ៕