ស្វែងរកពួកយើង:

Viewsonic បាននាំយក OLED Gaming Monitor ម៉ូដែល XG272-2K-OLED ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក

ដោយ

Koun Jab Luffy

17 កុម្ភៈ 2024 04:51 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Viewsonic បានធ្វើការប្រកាសចេញលក់ OLED Gaming Monitor ស៊េរីថ្មីម៉ូដែល XG272-2K-OLED នៅទីផ្សារសហរដ្ឋអាមេរិក។ Gaming Monitor ស៊េរីថ្មីចុងក្រោយរបស់ Viewsonic បានបំពាក់នូវបច្ចេកវិទ្យាអេក្រង់ OLED Panels ទំហំ 27-inch ជាមួយល្បឿន refresh rate 240Hz ជាមួយល្បឿន response time 0.02ms និងគាំទ្រមាតិកាកម្រិត HDR10 ថែមទៀតផង។
អេក្រង់របស់ Viewsonic XG272-2K-OLED បំពាក់អេក្រង់ OLED Panel ជាមួយកម្រិតបង្ហាញ 2K ជាមួយកម្រិតបង្ហាញបែប wide color gumut និងបំពាក់បច្ចេកវិទ្យា USB-C។ បន្ថែមពីនេះ Viewsonic XG272-2K-OLED ក៏មានបំពាក់នូវមុខងារ USB Hub ជាមួយនឹងជើងទម្រដែលកំនត់តាមតម្រូវការជាមួយភ្លើង RGB Lighting  និងមាន built-in OSD remote។ ម៉ូនីទ័រស៊េរីថ្មីនេះ នឹងក្លាយជា Gaming Motor ដែលមានការប្រកូតប្រជែងខ្ពស់ក្នុងទីផ្សារ PC Gaming។ Viewsonic Gaming Monitor ស៊េរីថ្មីនេះ ក៏មានចម្រើសម៉ូដែលអេក្រង់ទំហំ 26.5-inch ជាប្រភេទ Flat-OLED Display ជាមួយកម្រិត resolution 2560 x 1440px។
Article image
បច្ចេកវិទ្យាអេក្រង់ OLED របស់ Viewsonic XG272-2K-OLED គាំទ្រកម្រិតដឹងពណ៌ស្តង់ដារ 100% sRGB និង 98.5% DCI-P3។ បន្ទះអេក្រង់ម៉ូនីទ័រ Gaming ស៊េរីថ្មីនេះ គាំទ្រកម្រិតពន្លឺខ្ពស់ដល់ 450nits និងកម្រិតពន្លឺស្តង់ដារ typical-brightness 190nits រួមជាមួយមុខងារ HDR Mode។ បន្ថែមពីនេះ  Viewsonic XG272-2K-OLED ក៏គាំទ្រមុខងារ  AMD FreeSync Premium និង Nvidia G-Sync ដើម្បីជួយបង្កើនគុណភាពបង្ហាញ និងល្បឿន refresh rate កាន់តែប្រសើរថែមមួយកម្រិតទៀត។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនទាន់បានបង្ហាញលម្អិតពីថ្ងៃដែលត្រូវចេញលក់ និងតម្លៃនៅទីផ្សារសហរដ្ឋអាមេរិកនៅឡើយទេ៕
Viewsonic បាននាំយក OLED Gaming Monitor ម៉ូដែល XG272-2K-OLED ចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក