
គិតមកដល់ពេលនេះ ក្រុមហ៊ុន vivo គឺនៅតែបន្តក្នុងការបង្ហាញចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីជាច្រើនរបស់ខ្លួនដដែល។ ជាក់ស្តែងនៅពេលនេះមានដំណឹងថ្មីថា ក្រុមហ៊ុននេះ បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Vivo Y300 series នៅលើទីផ្សារថែមទៀតហើយ។ ខណៈពេលដែលស្មាតហ្វូន Vivo Y300 series នេះ មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេនោះ Gizmochina ក៏បានឃើញស្មាតហ្វូន Vivo Y300 5G នៅលើប្រព័ន្ធ IMEI database ហើយ។
បន្ទាប់ពីការលក់ដ៏ជោគជ័យទៅលើស្មាតហ្វូន Vivo Y200 រួចមក នៅពេលនេះ ក្រុមហ៊ុននេះ បាននឹងកំពុងតែធ្វើការងារជាច្រើនទៅលើស្មាតហ្វូនជំនាន់ថ្មី Vivo Y300 5G ដោយនៅលើស្មាតហ្វូននេះ គឺនឹងមានមុខងារកាន់តែអស្ចារ្យជាច្រើន។ ស្មាតហ្វូនថ្មីនេះ គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានមុខងារពិសេសៗ និងសមត្ថភាពដ៏ខ្លាំងក្លាក្នុងការប្រើប្រាស់ថែមទៀតផង។ និយាយពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Vivo Y300 series នេះ គឺម៉ូដែល Vivo Y300 Pro 5G មានពិសេសជាងគេ ហើយការបែកធ្លាយអស់ពេលជាច្រើនខែមុននេះផងដែរ។

កន្លងមក យើងក៏ធ្លាប់បានដឹងអំពីស្មាតហ្វូនថ្មីនេះមួយចំនួនផងដែរ។ ស្មាតហ្វូន Vivo Y300 5G នេះ គឺមានលេខកូដ V2416។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះ ក៏មានភាពស្រដៀងគ្នាច្រើនប្រៀបធៀបជាមួយនឹងស្មាតហ្វូន Vivo Y200។ ដូច្នេះដើម្បីបានព័ត៌មានបឋម យើងមើលទៅលើមានលក្ខណៈសម្បត្តិជាច្រើនដែលគួរអោយចាប់អារម្មណ៍ដែលក្នុងស្មាតហ្វូន Vivo Y200 ជាមុនសិន។ ស្មាតហ្វូនេនះ មានការប្រើប្រាស់បន្ទះឈីប Snapdragon 4 Gen 1 រ៉េមទំហំ 8GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូន Y200 នេះមានអេក្រង់ទំហំ 6.67-អ៊ីង ដែលជាអេក្រង់ប្រភេទ AMOLED panel គាំទ្រជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ និងកាមេរ៉ាខាងមុខទំហំ 16MP Selfie។

នៅពេលនេះ អ្វីៗនៅមិនទាន់មានការបញ្ជាក់ច្បាស់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Vivo Y300 series នោះទេ។ ប៉ុន្តែតាមការទម្លាយមុននេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងធ្វើអោយមានទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលមានការប្រកួតប្រជែងជាក់ជាមិននខាន ដោយសារតែសមត្ថភាព រូបរាង នឹងតម្លៃ។ ស្មាតហ្វូន Vivo Y300 នឹងផ្តល់នូវបទពិសោធន៍ថ្មីដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់៕
