
យោងតាមរបាយការណ៌ថ្មីចេញពី Canalys បានបង្ហាញថា ការនាំចេញស្មាតហ្វូននៅលើទីផ្សារប្រទេសចិន មានចំនួន 69.1 លានគ្រឿងសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 កន្លងទៅ ដោយតួរលេខនេះ មានការកើនឡើងដល់ទៅ 4% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាឆ្នាំមុន។
អ្វីដែលគួរអោយចាប់អារម្មណ៌នោះ គឺថា ក្រុមហ៊ុនផលិតស្មាតហ្វូននៅក្នុងស្រុកបានក្លាយអ្នកនាំមុខគេនៅលើទីផ្សារ ដោយក្រុមហ៊ុនទាំងនោះមានដូចជា Vivo និង Huawei ជាដើម។ ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា បានធ្លាក់មកនៅបាតតារាងនៃ Top 5 វិញហើយ។

ក្រុមហ៊ុន Vivo គឺបានឈរនៅលើកំពូលតារាងសារជាថ្មីសម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 កន្លងទៅនេះ ដោយបានគ្រប់គ្រងចំណែកទីផ្សារ 3%។ ក្រុមហ៊ុន Cnalays បានបញ្ជាក់ថា ការកើនឡើងនេះ គឺដោយសារតែការនាំចេញនូវស្មាតហ្វូនថ្នាក់កណ្តាលមានចំនួនកើនឡើងទាំងលក់នៅហាងអនឡាញ ក៏ដូជចជាការលក់ផ្នែក offline។ ក្រុមហ៊ុននេះបាននាំចេញស្មាតហ្វូនរបស់ខ្លួន 13 លានគ្រឿង។

សម្រាប់ក្រុមហ៊ុន Huawei គឺឈរនៅលើលំដាប់ទី 2 ដែលនាំចេញបាន 10.8 លានគ្រឿង។ ហើយក្រុមហ៊ុន Honor វិញ គឺឈរលេខរៀងទី 3 នាំចេញបាន 10.3 លានគ្រឿង។ ក្រុមហ៊ុន Xiaomi ឈរលេខ 4 នាំចេញបាន 10.2 លានគ្រឿង។ ចំពោះ Apple នៅបាតតារាង TOP 5 គឺនាំចេញបាន 10 លានគ្រឿង។
