ស្វែងរកពួកយើង:

Vivo នឹងបង្ហាញចេញនូវ vivo Y200 GT នៅថ្ងៃទី 20 ខែឧសភានេះ ដោយម៉ូដែលនេះ ត្រូវគេរាយការណ៌ថា rebrand ពី iQOO Z9 Turbo

ដោយ

Koun Jab Luffy

11 ឧសភា 2024 11:30 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃទី 20 ខែឧសភាខាងមុខនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Vivo មានគម្រោងនៅក្នុងការរៀបចំនូវព្រឹត្តិការណ៍សម្ពោធនូវស្មាតហ្វូនថ្មីមួយនៅក្នុងត្រកូល Vivo Y200 series។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានបញ្ជាក់ថា ស្មាតហ្វូន Vivo Y200 GT អាចនឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ដែលនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៌នោះ។
ខណៈពេលដែលក្រុមហ៊ុន vivo នៅមិនទាន់បានទម្លាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនថ្មីនេះនៅឡើយនោះ សម្រាប់ការឌីស្សាញស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា ម៉ូដែលនេះ អាចនឹងក្លាយជាស្មាតហ្វូនដែលបាន rebrand របស់ស្មាតហ្វូនស៊េរីថ្មី iQOO Z9 series ដែលទើបតែបង្ហាញខ្លួនថ្មីៗនេះ។ ប៉ុន្តែបើមើលទៅលើ GT វិញ ក៏អាចនឹងក្លាយជាស្មាតហ្វូន rebrand ចេញពីស្មាតហ្វូន iQOO Z9 Turbo ផងដែរ។
សូមជំរាបថា ស្មាតហ្វូន  iQOO Z9 Turbo គឺជាម៉ូដែលថ្មីមួយ ដែលមានអេក្រង់ទំហំ 6.72-អ៊ីង OLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution, ពន្លឺអេក្រង់ 4,500 nits និងល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ ក៏មានបន្ទះឈីប Snapdragon 8s Gen 3 រ៉េមទំហំ 16GB LPDDR5x RAM, អង្គចងចាំទំហំ 512GB UFS 4 ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាចែករ៉េមទំហំ 16GB virtual RAM ទៀតផង។ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធត្រជាក់ 6K VC liquid cooling system ផងដែរ។
បន្ថែមពីនេះ នៅលើស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP ទ្រទ្រង់ជាមួយនឹង OIS និងមួយគ្រាប់ទៀតមានទំហំ 8MP ultra-wide lens ខណៈពេលដែលកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 16MP ។ ស្មាតហ្វូននេះបំពាក់នូវថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 80W wired charging និង  7.5W wired reverse charging រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 14 OS ជាមួយនឹង  OriginOS 4។ នៅលើស្មាតហ្វូននេះក៏ទ្រទ្រង់ទៅលើ  Wi-Fi6, Bluetooth 5.4និង USB-C port ផងដែរ៕