ស្វែងរកពួកយើង:

vivo បង្ហាញចេញនូវ Mixed Reality Headsets ស្រដៀងគ្នាទៅនឹងផលិតផលរបស់ Apple

ដោយ

Koun Jab Luffy

26 មីនា 2025 05:10 ល្ងាច

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន vivo នៅទីបំផុតបានបង្ហាញនូវឧបករណ៍ Mixed Reality (MR) Headset នៅក្នុងវេទិកា Boao Forum for Asia  ដោយឧបករណ៍ថ្មីនេះ ត្រូវបានក្រុមហ៊ុននេះ ដាក់ឈ្មោះថា Vision។ មើលទៅមានលក្ខណៈសម្បត្តិ ស្រដៀងគ្នាទៅនឹង Headsets របស់ក្រុមហ៊ុន Apple អញ្ចឹងដែរ។ ឧបករណ៍ថ្មីនេះមានការបំពាក់នូវកញ្ចក់ពណ៌ខ្មៅខាងមុខ និងមានការឌីស្សាញទម្រង់ដូចទៅនឹង Ski Goggle-Style ផងដែរ។
ជាមួយនិងឧបករណ៍ថ្មីនេះ យើងអាចមើលឃើញនូវកាមេរ៉ាជាច្រើនគ្រាប់នៅក្នុងកញ្ចក់ខាងមុខ នឹងនៅក្នុងតួខ្លួនរបស់ឧបករណ៍នេះក៏មើលឃើញដែរ។ ចំពោះកាមេរ៉ាទាំងនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រើប្រាស់សម្រាប់ Motion Tracking និងការបញ្ជាដោយកាយវិការ (hand gesture recognition)។ សម្រាប់ MR Headset របស់ក្រុមហ៊ុន vivo នេះ ក៏មានភ្ជាប់ជាមួយនឹងថាមពលថ្ម (Battery Pack) ដែលត្រូវយកមកភ្ជាប់នៅពេលដែលចង់ប្រើប្រាស់។ បន្ថែមពីនេះ នៅលើឧបករណ៍ថ្មីនេះ ក៏មាន Magnetic Connector សម្រាប់ភ្ជាប់ថ្មនេះជាមួយនឹង Headset នេះផងដែរ។
Article image
ក្រុមហ៊ុន vivo នៅមិនទាន់ចែករំលែកនូវព័ត៌មានលម្អិត ឬព័ត៌មាន Software នៅលើឧបករណ៍ Headset នេះ នៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះ បាននិយាយថា សម្រាប់គំរូ Prototype នឹងប្រកាសជាផ្លូវការនៅពាក់កណ្តាលឆ្នាំ 2025 នេះ។ ក្រុមហ៊ុន vivo បានចាប់ផ្តើមផ្តោតទៅលើ Vision Headset ដែលជាផ្នែកមួយនៃការជម្រុញឆ្ពោះទៅមុខនៃបច្ចេកវិទ្យា Real-Time Spatial Computing ដែលនឹងប្រើប្រាស់សម្រាប់រ៉ូបូទិកនាពេលអនាគតផងដែរ៕
vivo បង្ហាញចេញនូវ Mixed Reality Headsets ស្រដៀងគ្នាទៅនឹងផលិតផលរបស់ Apple