
បន្ទាប់ពីការប្រកាសសម្ពោធជាផ្លូវការណ៌នូវ iPhone 17 Series របស់ Apple រួចមក នៅថ្ងៃនេះ ក្រុមហ៊ុន vivo បានចាប់ផ្តើមទម្លាយចេញនូវរូបភាពថ្មីមួយ ដែលមានការបញ្ជាក់ពីការឌីស្សាញទៅលើម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី X300 Pro ដែលជាម៉ូដែល Flagship របស់ខ្លួនហើយ។ តាមរយៈនៃរូបភាពខាងលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ គឺមានគោលដៅចង់បង្ហាញពីការប្រៀបធៀបរវាងម៉ូឌុលកាមេរ៉ាថ្មីនេះ ជាមួយនិងម៉ូឌុលកាមេរ៉ា iPhone 17 Pro។
តាមការបង្ហោះរបស់លោក Han Boxiao ដែលនាយកផ្នែកផលិតផលរបស់ក្រុមហ៊ុន vivo នៅបណ្តាញ Weibo គឺបង្ហាញយ៉ាងច្បាស់ពីព័ត៌មានសំខាន់ៗរបស់ X300 series។ នៅក្នុងនោះ លោក Han Boxiao ក៏បានចែករំលែកនូបរូបភាពមួយដែលមានការបង្ហាញពីការប្រៀបធៀបម៉ូឌុលកាមេរ៉ារបស់ iPhone 17 Pro ជាមួយនិង vivo X300 ហើយនិង X300 Pro ផងដែរ។ គួរបញ្ជាក់ថា កន្លងមក គ្រប់គ្នាប្រាកដជាធ្លាប់បានឃើញនូវម៉ូឌុលកាមេរ៉ារបស់ម៉ូដែលស្តង់ដាររួចមក សម្រាប់ពេលនេះវិញ គឺលើកដំបូងហើយ ដែលមានការបង្ហាញរូបផ្លូវការណ៌ម៉ូឌុលកាមេរ៉ារបស់ម៉ូដែល Pro។

ដូចអ្វីដែលបានឃើញនៅលើរូបភាពនេះងញ្ចឹង សម្រាប់ម៉ូឌុលកាមេរ៉ាម៉ូដែលស្តង់ដារ X300 គឺពិតជាស្តើងជាងម៉ូឌុលកាមេរ៉ាម៉ូដែល iPhone 17 Pro ខណៈដែលម៉ូឌុលកាមេរ៉ា X300 Pro ក៏មានកម្រ៉ាស់ស្តើងជាង iPhone 17 Pro ដូចគ្នា។ លោកប្រធានផ្នែកផលិតផលរបស់ vivo រូបនេះ បានបន្តថា ស្មាតហ្វូន vivo X300 Series នឹងប្រើប្រាស់អេក្រង់របស់ BOE Q10 Plus ដែលអាចធ្វើការឆ្លាស់អេក្រង់នៅក្នុងពន្លឺ 1 nit brightness បានទៀតផង។ vivo X300 និង X300 Pro នឹងមានមានការដាក់សម្ពោធជាផ្លូវការណ៌នៅប្រទេសចិននាខែតុលាខាងមុខនេះហើយ។ ស្មាតហ្វូននេះមានអេក្រង់រាបស្មើរ។
