
យោងតាមការប្រកាសចេញព័ត៌មានថ្មីៗនាពេលកន្លងមក បានអោយដឹងថា ស្មាតហ្វូនដេលមានសមត្ថភាពខ្លាំងក្លារបស់ក្រុមហ៊ុន vivo នៅក្នុងឆ្នាំនេះ នឹងមានការបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 21 ខែមេសាខាងមុខនេះហើយដោយម៉ូដែលថ្មីនេះ នឹមានការងផ្តោតខ្លាំងទៅលើសមត្ថភាពនៃប្រព័ន្ធកាមេរ៉ា។ ស្មាតហ្វូន X200 Ultra ត្រូវគេដឹងថា នឹងបំពាក់នូវកាមេរ៉ាទំហំ 200MP Periscope ហើយក៏មានឡែនកាមេរ៉ាកម្រិត 200mm super-telephoto lens ដែលអាចដោះចេញបានថែមទៀតផង។
បើតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បានអោយដឹងដែរថា ស្មាតហ្វូនជំនាន់ថ្មី X200 Ultra នេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm’s Snapdragon 8 Elite ហើយក្រុមហ៊ុន Vivo ក៏នឹងមានការរប្រើប្រាស់នូវបន្ទះឈីប VS1 និងd V3+ silicons សម្រាប់ការថតរូបភាព និងវីដេអូនៅលើស្មាតហ្វូននេះទៀតផង។ ស្មាតហ្វូនថ្មីនេះ នឹងមានអេក្រង់កម្រិត 2K ដែលគាំទ្រដោយZeiss Master Color display ហើយនិងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា circular polarized light tech ផងដែរ។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.82 អ៊ីង។ នៅលើស្មាតហ្វូននេះ ក៏ប្រើប្រាស់នូវកញ្ចក់ Armous Glass នឹងគាំទ្រនូវបច្ចេកវិទ្យាសិនស័រ ultrasonic 3D fingerprint sensor ថែមទៀតផង។

ស្មាតហ្វូននេះ ប្រើប្រាស់នូវថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាក 90W wired charging និងបច្ចេកវិទ្យាសាកឥតខ្សែរកម្លាំង 40W wireless។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏ទ្រទ្រង់ទៅលើ bypass charging ផងដែរ។ ស្មាតហ្វូននេះ នឹងមានកម្រាស់ត្រឹមតែ 8.69mm ប៉ុណ្ណោះ។ ស្មាតហ្វូនជំនាន់ថ្មី X200 Ultra នេះ នឹងមានពណ៌ក្រហម ខ្មៅ និងទឹកប្រាក់ ហើយក៏មានមុខងារ IP68/69 សម្រាប់ការពារទឹក រួមនិងបច្ចេកវិទ្យា Beidou-3 short message service របស់ចិនថែមទៀតផង។ ក្រុមហ៊ុន vivo នឹងបង្ហាញស្មាតហ្វូន X200 Ultra នេះជាមួយនឹងផលិតផលជាច្រើនទៀតផងដែរ ដោយក្នុងក៏មានវត្តមានស្មាតហ្វូន flagship X200s, ថេប្លេតម៉ូឌែលថ្មីចំនួន 2 ម៉ូដែល ហើយនិងស្មាតវ៉ចផងដែរ៕
