ស្វែងរកពួកយើង:

vivo Pad 3 Pro បង្ហាញខ្លួននៅប្រទេសចិនជាមួយបន្ទះឈីប Dimensity 9300 និងមានអេក្រង់ 3.1K ល្បឿន 144Hz

ដោយ

Koun Jab Luffy

27 មីនា 2024 10:37 ព្រឹក

អាន 2 នាទី

Article image
ជាមួយនឹងការបង្ហាញនូវស្មាតហ្វូនបត់បាន និងកាសស្តាប់ TWS ថ្មីរបស់ខ្លួនកាលពីម្សិលមិញនេះ ក្រុមហ៊ុន Vivo ក៏បានប្រកាសចេញនូវថេប្លេតថ្មីរបស់ខ្លួនផងដែរ។ ថេប្លេតចុងក្រោយបំផុតរបស់ក្រុមហ៊ុននេះ គឺមានឈ្មោះហោថា vivo Pad 3 Pro ។ ថេប្លេតជំនាន់ថ្មីនេះ គឺមានលក្ខណៈសម្បត្តិពិសេសៗជាច្រើន នឹងមានការអាប់ដេតខ្លាំងមែនទែនប្រៀបធៀបជាថេប្លេត Pad 2។ ថេប្លេត vivo Pad 3 Pro នេះ មានអេក្រង់ទំហំ 13-អ៊ីង គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 3.1K។ អេក្រង់នេះមានកម្រិតល្បឿន 144Hz refresh rate និងមានពន្លឺ 900 nits peak brightness ហើយថែមទាំងមានការទ្រទ្រង់ជាមួយ P3 colour gamut និងមុខងារ HDR10 ផងដែរ។
បើមើលទៅលើប្រព័ន្ធសំឡេងវិញ នៅលើថេប្លេតនេះ គឺមានការបំពាក់នូវឧបាល័រចំនួន 8 គ្រាប់ គាំទ្រជាមួយនឹងបច្ចេកវិទ្យា 3D panoramic sound ថែមទៀតផង។ ថេប្លេត vivo Pad 3 Pro នេះ គឺមានគែមរាបស្មើ និងមានម៉ូឌុលកាមេរ៉ាមូលជាមួយនឹងសិនស័រទំហំ 13MP។
Article image
vivo Pad 3 Pro គឺជាថេប្លេតដំបូងបំផុតនៅក្នុងពិភពលោក ដែលដំណើរការនៅលើបន្ទះឈីប MediaTek Dimensity 9300 និងមានរ៉េមទំហំ 16GB LPDDR5 RAM ហើយនិងមានអង្គចងចាំ 512GB UFS 4 storage។ នៅលើថេប្លេតនេះ ក៏មានប្រព័ន្ធ vapour cooling chamber សម្រាប់បំភាយកំដៅបានយ៉ាងល្អផងដែរ។ ថេប្លេតថ្មីនេះ គឺមានថាមពលថ្មទំហំ 11,500mAh និងទ្រទ្រង់នូវបច្ចេកវិទ្យា 66W fast charging ថែមទៀតផង។
Article image
នៅលើថេប្លេត vivo Pad 3 Pro នេះ គឺដំណើរការនូវប្រព័ន្ធប្រតិបត្តិការ OriginOS 4។ សម្រាប់ការតភ្ជាប់នៅលើថេប្លេតនេះគឺមានដូចជា WiFi-7, Bluetooth 5.4, NFC និង USB-C port។ ថេប្លេតថ្មីនេះ គឺអាចប្រើប្រាស់បានជាមួយនឹង vivo Pencil 2 និង Keyboard ផងដែរ។ ថេប្លេត vivo Pad 3 Pro នេះ មានតម្លៃចាប់ពី CNY 2,999 យ៉ន់ (~$415) សម្រាប់ទំហំ 8GB+128GB ខណៈពេលដែលទំហំ 8GB+256GB មានតម្លៃ  CNY 3,299 យ៉ន់ (~$457)។ សម្រាប់ទំហំ 12GB+256GB និង 16GB+512GB មានតម្លៃ CNY 3,599 យ៉ន់ (~$498) និង CNY 3,999 យ៉ន់ (~$553)។ ការលក់ជាផ្លូវការទៅលើថេប្លេតថ្មីនេះ គឺនៅថ្ងៃទី 3 ខែមេសាខាងមុខនេះហើយ។ ថេប្លេតនេះ មាន 3 ពណ៌គឺប្រផេះ ខៀវ និងស្វាយ៕
vivo Pad 3 Pro បង្ហាញខ្លួននៅប្រទេសចិនជាមួយបន្ទះឈីប Dimensity 9300 និងមានអេក្រង់ 3.1K ល្បឿន 144Hz