ស្វែងរកពួកយើង:

vivo Pad 3 និង Pad 3 Pro ត្រូវគេទម្លាយថា នឹងមានអេក្រង់ LCD រួមជាមួយនិងបន្ទះឈីបថ្នាក់ប្រណិត

ដោយ

Koun Jab Luffy

18 កុម្ភៈ 2024 04:57 ល្ងាច

អាន 2 នាទី

Article image
vivo ត្រូវគេរាយការណ៌ថា បានត្រៀមខ្លួនប្រកាសចេញនូវផលិផលជាច្រើនសម្រាប់ទីផ្សារប្រទេសចិនឆាប់ៗនេះហើយ។ នៅក្នុងព្រឹត្តិការណ៌នោះ មានការរំពឹងថា ក្រុមហ៊ុននេះ អាចនឹងបង្ហាញចេញនូវ Vivo X Fold 3 series និង Vivo X100s ថេប្លេត Vivo Pad 3 ហើយនិង Pad 3 Pro ជាដើម។
សូមជំរាបថា កាលពេលមុននេះ មានពាក្យចចាមអារ៉ាមជាច្រើន ក៏ធ្លាប់មានការនិយាយពីផលិតផលទាំងនេះផងដែរ។ ថ្មីៗនេះ បើតាមអ្នកទម្លាយចេញពី Digitial Chat Station បានចែករំលែកនូវព័ត៌មានមួយចំនួនរបស់ថេប្លេត Vivo Pad 3 series ថែមទៀហើយ។ មានការទម្លាយុថា ថេប្លេតនេះ គឺនឹងមានការប្រើប្រាស់បន្ទះឈីប  Qualcomm’s 8-series។
Article image
យោងតាមអ្នកទម្លាយរូបនេះបានបន្តថា ថេប្លេតម៉ូដែលស្តង់ដារ Vivo Pad 3 នឹងមានអេក្រង់ LCD ហើយនិងបន្ទះឈីបថ្មី Qualcomm SM8635។ ផ្មែកតាមការចែកចាយព័ត៌មានពីអ្នកទម្លាយរូបនេះ គឺបានបានបង្ហាញថា បន្ទះឈីបនេះ គឺមានល្បឿនរត់ 2.9GHz ARM Cortex X4 core និងមានការគាំទ្រដោយក្រាហ្វិកាត Adreno 735 GPU។ បើតាមការបង្ហាញពិន្ទុនៅលើ AnTuTu បញ្ជាក់់ថា ស្មាតហ្វូននេះពិន្ទុះ 1.7 លាន ហើយនឹងបន្ទះឈីប Snapdragon 8-series SoCs។ បន្ទះឈីបនេះ អាចជាម៉ូដែល lite នៃបន្ទឈីប Snapdragon 8 Gen 3។
សម្រាប់ថេប្លេត Vivo Pad 3 Pro អាចនឹងមានការបំពាក់នូវអេក្រង់ 3K ដែលជាកញ្ចក់ LCD នឹងដំណើរការនៅលើបន្ទះឈីប Dimensity 9300។ បន្ថែមនេះ ក៏មានការបង្ហាញថា Pad 3 Pro នឹងមានការគាំទ្រនូវកម្លាំងសាក 80W charging ខណៈដែលម៉ូដែល Pad 3 ប្រើប្រាស់កម្លាំងសាកត្រឹមតែ 66W charging ប៉ុណ្ណោះ។ ថ្មីៗនេះ ថេប្លេតនេះ មានលេខម៉ូដែល PA2473 បង្ហាញវត្តមាននៅលើ 3C ជាមួយនិងកម្លាំងសាក 66W charging។ ដូច្នេះ Vivo Pad 3 ប្រហែលជាប្រើប្រាស់នូវកម្លាំងសាក 66W charging។