
កាលពីដើមឆ្នាំកន្លងទៅនេះ vivo បានជូននដំណឹងពីការប្រកាសចេញនូវថេប្លេតជំនាន់់ថ្មី vivo Pad 3 និង Pad 3 Pro របស់ខ្លួននៅលើទីផ្សារប្រទេសចិន។ ក្រុមហ៊ុននេះត្រូវបានគេមើលឃើញថា បានបញ្ចេញនូវថេប្លេតម៉ូដែល Pad 3 Pro ដំណើរការដោយបន្ទះឈីប Dimensity 9300 នៅក្នុងខែមីនា ខណៈដែលម៉ូដែល Pad 3 ក៏បានប្រកាសចេញនៅខែមិថុនាជាមួយនិងបន្ទះឈីប Snapdragon 8s Gen 3 SoC។
យោងតាមការបែកធ្លាយនូវព័ត៌មានថ្មីដែលចែកចាយដោយអ្នកទម្លាយ Digital Chat Station នៅថ្ងៃនេះ គឺមានការបញ្ចេញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ថេប្លេតជំនាន់ថ្មី vivo Pad 4 Pro ថែមទៀតហើយ។ បើតាមអ្នកទម្លាយរូបនេះ គឺបាននិយាថយា Vivo Pad 4 Pro នឹងមានអេក្រង់ទំហំ 13-អ៊ីង LCD panel ទ្រទ្រង់បានជាមួយល្បឿន 144Hz refresh rate។

ថេប្លេតនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់ជាមួយបន្ទះឈីបជំនាន់ថ្មី Dimensity 9400 ដែលបានប្រើប្រាស់នៅលើស្មាតហ្វូនប្រណិតៗមួយចំនួនដូចជា Vivo X200, X200 Pro, Oppo Find X8 និង Find X8 Pro រួចហើយ។ ក្នុងនោះក៏មានការបញ្ជាក់ថា ថេប្លេត Vivo Pad 4 Pro នេះ គឺជាថេប្លេតដំបូងគេដែលប្រើប្រាស់ឈីប D9400 SoC នេះផងដែរ។

ប្រភពបែកធ្លាយខាងលើនេះ ក៏បានបញ្ចេញនូវទំហំថ្មរបស់ Vivo Pad 4 Pro ផងដែរ។ ថេ្លប្លេតនេះ នឹងមានថ្មទំហំ 11,790mAh ដែលអាចប្រើប្រាស់ផ្លូវការណ៌ជាមួយទំហំ 12,000mAh។ សូមជំរាបថា មកដល់ពេលនេះ នៅមិនទាន់មានការទម្លាយព័ត៌មានពីការប្រកាសចេញថេប្លេត Vivo Pad 4 Pro នេះនៅឡីយទេ។ ប៉ុន្តែមានការព្យាករណ៌ថា ថេប្លេតនេះ នឹងមានវត្តមាននៅខែមីនាដូចជំនាន់មុន Pad 3 Pro អញ្ចឹងដែរ។
