
vivo S19 series ដែលជាស្មាតហ្វូនជំនាន់់ថ្មី ដែលមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាជំនាន់ថ្មី និងមានថាមពលថ្មធំនោះ បានសម្ពោធជាផ្លូវការហើយ ដោយស្មាតហ្វូននេះមានពីរម៉ូដែល គឺម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ សម្រាប់ម៉ូដែល Pro ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវថាមពលថ្មធំ និងមានកាមេរ៉ាខ្លាំងជាងម៉ូដែលស្តង់ដារ។
vivo S19 មានការឌីស្សាញជាមួយកម្រ៉ាស់ 7.19mm និងមានទម្ងន់ 193g ហើយនៅលើស្មាតហ្វូនថ្មីនេះមានថ្មទំហំ 6,000mAh ដែលមានការគាំទ្រដោយបច្ចេកវិទ្យា vivo Blue Ocean ថែមទៀតផង។ បន្ថែមពីនេះស្មាតហ្វូននេះក៏មានការថាមពលកម្រិត 809Wh/L ដែលមានទំហំថ្មតូចជាង 16.6% ប្រៀបធៀបជាមួយនិងថ្មទំហំ 6,000mAh របស់ដៃគូរផងដែរ។ សម្រាប់កម្លាំងសាកវិញ ស្មាតហ្វូននេះគាំទ្រដោយបច្ចេកវិទ្យាសាក 80W fast charging។

vivo S19 មានអេក្រង់រាបស្មើរ និងមានទំហំ 6.78 អ៊ីងទំហំ 1,260x2,800px resolution (20:9)។ បន្ទះអេក្រង់នេះ គឺមានការទ្រទ្រង់នូវកម្រិតពណ៌ 10-bit ល្បឿន 120Hz OLED និងមានកម្រិតពន្លឺ 4,500 nits។ ស្មាតហ្វូនម៉ូដែលស្តង់ដារនេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 7 Gen 3 រ៉េម 16GB និងអង្គចងចាំទំហំ 512GB។ និយាយពីការថតរូបវិញ នៅលើស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP f/2.0 ខណៈដែលកាមេរ៉ាក្រោយ ក៏មានទំហំ 50MP f/1.88 និងមានការគាំទ្រនូវមុខងារទប់លំនឹង Optical Image Stabilization (OIS) ដែលធ្វើការអភិវឌ្ឍដោយខ្លួនឯងផងដែរ។ សម្រាប់គ្រាប់ទីរពីមានទំហំ 8MP ultra wide។

ក្រឡេកមកមើល vivo S19 Pro គឺមានកម្រ៉ាស់ 7.58mm ប៉ុន្តែមានទម្ងន់ត្រឹមតែ 192g ប៉ុណ្ណោះ។ សម្រាប់ម៉ូដែលនេះគឺមានការបំពាក់នូវបន្ទះឈីបខ្លាំង ហើយនិងមានកាមេរ៉ខ្លាំងដូចគ្នា រីឯថាមពលនៅលើស្មាតហ្វូននេះវិញ គឺមានទំហំត្រឹមតែ 5,500mAh ប៉ុណ្ណោះ។ នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យាថាមពលថ្ម Blue Ocean កម្រិត 808Wh/L ផងដែរ។ ចំពោះបច្ចេកវិទ្យាសាក ក៏ប្រើប្រាស់នូវកម្លាំងសាក 80W ដូចម៉ូដែលស្តង់ដារដែរ។

ស្មាតហ្វូនម៉ូដែល Pro នេះ ដំណើរការនៅលើបន្ទះឈីប Dimensity 9200+ រ៉េម 16GB និងមានអង្គចងចាំ 512GB។ ស្មាតហ្វូននេះមានការបំពាក់អេក្រង់ទំហំ 6.78 អ៊ីង កម្រិត10-bit ល្បឿន 120Hz OLED បង្ហាញចេញបាន 1,260 x 2,800px resolution (20:9) ប៉ុន្តែម៉ូដែលនេះ គឺមានការឌីស្សាញជាមួយនិងគែមកោង។ ស្មាតហ្វូននេះមានការបំបពាក់នូវកាមេរ៉ាមុខទំហំ 50MP ដូចគ្នា។

ស្មាតហ្វូននេះមានកាមេរ៉ាក្រោយទំហំ 50MP ដែលជាសិនស័រ Sony IMX921 sensor និងមានគ្រាប់ទីពីរមានទំហំ 50MP tele ហ៊្សូម 2x lens និងហ៊្សូម 4x lossless zoom។ សម្រាប់គ្រាប់ទីបី គឺមានទំហំ 8MP ultra-wide។ ស្មាតហ្វូនទាំងពីរនេះ គឺមានការបំពាក់នូវ Aura Light ring flashes ដែលជួយអោយការថរូបបានកាន់តែស្អាតផងដែរ។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នូវមានការប្រើប្រាស់នូវបច្ចេកវិទ្យាការពារទឹកផងដែរ។ សម្រាប់ vivo S19 Pro ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានបច្ចេកវិទ្យា IP68 និង IP69 ដែលអាចទ្រទ្រង់ជាមួយនិងទឹកក្តៅបានទៀតផង។
